កាលពីយប់ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ បានឈ្នះដៃគូ ឆ្ពោះទៅវគ្គចុងក្រោយគួរអោយសរសើរ ដើម្បីតតាំងរកអ្នកលើកពាន។ ជ័យជំនះ ដែល ព្រឿង សុជាតិ ធ្វើបាននេះ រឹតតែធ្វើអោយលោកមានទឹកចិត្ត សម្រាប់ប្រយុទ្ឋលើកចុងក្រោយ ពេលរកអ្នកឈ្នះ។
នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (k-Cement)។ មួយសប្តាហ៍នេះបាន បង្កអោយអ្នកទស្សនា មានការភ័យបុកពោះមិនតិចនោះទេ ព្រោះអ្នកមកប្រកួតគ្នានេះ សុទ្ឋតែជាអ្នកមានស្នាដៃនិងល្បិចប្រកួតល្អពិសេសរៀងៗខ្លួន។ បង្គោលខៀវព្រឿង សុជាតិ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយ កីឡាករសូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក។
បើកឆាកប្រយុទ្ឋតាំងពីទឹកទី១ មកឃើញថាមានការវាយប្រតប់គ្នាពេញសង្វៀន ធ្វើអោយ អ្នកប្រដាល់២រូបនេះមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង។ យ៉ាងណាមិញបង្គោលក្រហម ហាក់ធ្វើអោយ មានភាពភ្លាត់ស្នៀត ធ្វើអោយគេដាល់ចំគោលដៅ បានពិន្ទុ។ ចូលដលចុងទឹកទី២ ព្រឿង សុជាតិនៅតែបន្តវាយចូល ដល់ចំនុចរិតតែធ្វើអោយ សូត្រ ខេវិនក្តៅស្លឹកត្រជៀក។ មកដល់ទឹកចុងក្រោយ បានត្រឹមតែទប់ទល់ រហូតវិនាទីចុងក្រោយគណៈកម្មាការប្រកាសអោយ ព្រឿង សុជាតិឈ្នះពិន្ទុ។