មិននឹកស្មាន ឌុម កែវដា អាម៉ាសមុខក្រោមដៃកីឡាករថៃ Kreang Krai

0

ការប្រកួតអន្តរជាតិ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី១៧ វិច្ឆិកា ឆ្នាំ២០១៩ កីឡាករកម្ពុជា ឌុម កែវដា ដែលធ្លាប់គ្រងតំណែងជាម្ចាស់ជើងឯកកន្លងមកផង បានធ្វើអោយគាំទេខកចិត្តយ៉ាងខ្លាំង ដោយសារតែមិនអាចទៅរួចជាមួយ កីឡាករថៃ Kreang Krai។ គេត្រូវគូប្រកួតជនជាតិថៃវាយអោយរាប់ឡើង២ដង ប៉ុន្តែក៏ស្ដារការគាំទ្របានមួយប្រាវផងដែរនៅអំឡុងចុងទឹក។

ការប្រកួតដែលបានធ្វើឡើងនោះ កីឡាករ កម្ពុជាត្រូវគេឃើញស្ទុះស្ទារ និងបញ្ចេញថ្មីដៃបានល្អនៅទឹកទី១ ក្នុងពេលកីឡាករថៃមិនទាន់វាយបក ឬ ស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់នៅឡើយ។ ក្នុងទឹកទី៣ និងទី៣ ក្នុងពេលកីឡាករថៃ បញ្ចេញសមត្ថភាពវាយបំបុក កីឡាករកម្ពុជាស្ទើរតែរកឱកាសតបតមិនបានតែម្ដង ជាពិសេសក្នុងពេលកីឡាករថៃម៉ាត់ផង និងវាយបំបុកផង។ កីឡាករកម្ពុជាត្រូវគេរាប់ដល់៨ភ្លាមៗ ហើយប្រសិនបើគ្មានសំលេងជួងអោយសម្រាក គឺប្រហែលជាអាចទៅមុខមិនរួច។ នៅទឹកទី៣ កីឡាករថៃវាយបំបុកអោយកីឡាករកម្ពុជា រាប់ដល់៨ម្ដងទៀត តែសំណាងឆ្លងផុតមួយទឹកជាថ្មី។ នៅទឹកទី៤ កីឡាករកម្ពុជា ចាប់ផ្ដើមប្រមូលកម្លាំងវាយបកបានល្អ និងធ្វើអោយអ្នកគាំទ្រហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ស្របគ្នាដែលកីឡាករថៃ ក៏មិនបញ្ចេញកម្លាំងខ្លាំងតបត ដោយសារតែដឹងថាខ្លួនមានពិន្ទុនាំមុខទៅហើយ។ ការប្រកួតបញ្ចប់៥ទឹក កីឡាករថៃ បានឈ្នះពិន្ទុ ខណៈដែលកីឡាករកម្ពុជា ក្លាយជាអ្នកអាម៉ាស់៕