អ្នកប្រដាល់២រូបនេះ ផ្គាប់ចិត្តអ្នកទស្សនា ក្នុងតំណែងគូបើកឆាក

0

កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៩ ការប្រកួតជ្រើសរើសជើងខ្លាំងដណ្តើមពានរបស់ប៉ុស្តិ៍លេខ៥ ត្រូវបានសម្រាកមួយសប្ដាហ៍ ដើម្បីទុកឱកាសអោយ អ្នកដែលឡើងដល់វគ្គ៤នាក់សម្រាក នឹងហ្វឹកហាត់។ យ៉ាងណាមិញអ្នករៀបចំកម្មវិធី បានសម្រាំងជ្រើសរើសគូប្រដាល់ល្អៗ ដើម្បីកំដរកម្មវិធីកាន់តែពិសេស។

ជាការជាក់ស្តែងដែលរុញ អោយការប្រកួតនៅលើរេញប៉ុស្តី៍លេខ៥ ក្លាយជាវេទិកា ហ៊ោកញ្ជៀវពីទស្សនិកជន ព្រោះគូបើកឆាកប្រយុទ្ឋ មានល្បិចប្រកួតវាយសន្ឋាប់ទៅមកយ៉ាងឡូយ។ ម្ល៉ោះហើយទើបការប្រយុទ្ឋត្រឹមគូទី១ មានមនុស្សជាច្រើនបានសម្រុកមកទស្សនាពេញមុខរេញ ។

គូប្រកួតបើកឆាក កីឡាករធន់ អេងឡេង មកពីក្លិបកីឡា មជ្ឈមណ្ឌលខេមរៈភូមិន្ទ ប្រកួត ជាមួយកីឡាករ មកពីក្លិបនាគរាជចតុម្មុខ ។ អ្នកទាំង២នេះ មានបទពិសោន៍ ប្រកួតប្រហាក់ប្រហែលគ្នា។ បើកការប្រកួតចាប់ពីទឹកទី១ មកឃើញថា បង្គោលខៀវ សាន់ វាសនា ហាក់ស្ទើរប្រយុទ្ឋ ដោយត្រូវដៃគូវាយចូលរហូត។ ប៉ុន្តែកីឡាកររូបនេះ មានភាពស្វិតស្វាញ មិនចុះញ៉ម បើទោះជាចង់បោះបង់ការប្រកួតតាំងពីទឹកទី៣ តែភាណតស៊ូវាយទៅភាគីម្ខាងទៀតមិនអោយឈ្នះស្រួល។ អុីចឹងហើយទើបធ្វើអោយបង្គោល ក្រហម ក្រពុលមុខមិនតិចទេ ពេលដឹងថាមុននេះដៃគូក្លាយជាកូនចាប ស្រាប់តែមិនអាចសម្រេចគោលដៅវាយឲ្យ ចាញ់២ឬ៣ទឹកបាន នៅតែឈ្នះពិន្ទុ៥ទឹកពេញ។ មូលហេតុបែបនេះហើយ ទើបធ្វើអោយ កីឡាករសាន វាសនា អ្នកមើលលាន់មាត់ថាពិតជាមានទឹកចិត្តតស៊ូសម ជាកីឡាករមុះមុត។