ការប្រកួតលើសង្វៀនអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអុំទូកទី១ ទី ១០ វិច្ឆិកា ឆ្នាំ២០១៩ កីឡាករកម្ពុជា ហ៊ាន ចាន់ថន និង កីឡាករ Phat Ka ចំណាយពេលពេញ៥ទឹក ប៉ុន្តែគេកត់សម្គាល់ថា អ្នកទាំង២រកឈ្នះចាញ់មិនឃើញ។ ការប្រកួតមួយគូនេះ ដ្បិតថាមិនល្អមើលដូចកីឡាករល្បីៗផ្សេងទៀត ប៉ុន្តែក៏មិនអន់ដែរ។
ការប្រកួតរបស់អ្នកទាំងពីរ គឺអាចនិយាយបានថាល្អមើល និងស្វិតស្វាញតាំងពីទឹកទី២ ដោយកីឡាករបង្គោលក្រហមកម្ពុជា ក៏មានការប្រយ័ត្នប្រយែង ហើយកីឡាករថៃក៏ការពារខ្លួនបានល្អ។ អ្នកទស្សនា ដែលបានចូលរួមទស្សនានៅក្នុងថ្ងៃនោះ កីឡាករថៃ ហាក់មានប្រៀបជាងក្នុងទឹកទី៤ ប៉ុន្តែឈានដល់ទឹកទី៥ កីឡាករកម្ពុជា មានឱកាសច្រើនជាង ទើបលទ្ធផលបញ្ចប់៥ទឹក គឺរកឈ្នះចាញ់មិនឃើញ។
ការប្រកួតរបស់កីឡាករទាំង២មានអ្នកទស្សន៍ទាយតាំងពីដំបូងថា នឹងអាចស្មើគ្នា ដោយសារតែអ្នកទងពីរមើលទៅមានចំណុចខ្លង និងខ្សោយម្យ៉ាងម្នាក់។ មួយគូរក៏អស់ចិត្តណាស់ដែរ នៅពេលគណកម្មការប្រកាសថា បានត្រឹមស្មើពិន្ទុគ្នា៕