ការប្រកួតបាល់ទាត់ដ៏កក្រើកកាលពីយបើថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ បានធ្វើអោយម្នាក់ៗដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា យ៉ាងខ្លាំង ដែលទទួលបានជ័យជម្នះដូចការគ្រោងទុក លើក្រុមភ្ញៀវ។
ការប្រកួតដែលបានធ្វើឡើងនោះ ក្រុម Cambodia U19 (កម្ពុជា)បានយកឈ្នះលើគូប្រជែង គឺក្រុមប្រទេស Brunei DS U19(ព្រុយណេ) ក្នុងលទ្ធផល ៣:០។ ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនា ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។
យ៉ាងណាមិញ នៅមិនទាន់ដឹងថា ក្រោយឈ្នះប្រ៊ុយណេ តើក្រុមកម្ពុជា នឹងបន្តឈ្នះគូប្រកួតផ្សេងទៀត ដើម្បីបានឡើងប្រកួតក្នុងព្រឹត្តិការណ៍នេះ ឬ យ៉ាងណាទេ ដោយអ្នកគាំទ្រ មានតែការគាំទ្រ៕