ពិតជាកក្រើកខេត្តកំពង់ស្ពឺ ការប្រដាល់របស់ប៉ុស្តិ៍លេខ៥ ក្នុងពិធីបុណ្យអុំទូក

0
- Advertisement Banner -

ថ្ងៃទី២ និងទី៣ វិច្ឆិកា កណ្ដាលក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ មានប្រារពពិធូបុណ្យអុំទូក អមដោយការតាំងពិព័រណ៌ យ៉ាងអឹកអធឹក។ យ៉ាងណាមិញនៅក្នុងពិធីនោះ គេចាប់អារម្មណ៍ថា ទីលានប្រដាល់អន្តរជាតិរបស់ប៉ុស្តិ៍លេខ៥ ដែលរៀបចំឡើងនៅបរិវេណកីឡាដ្ឋានខេត្ត កកកុញដោយមនុស្សម្នាយ៉ាងច្រើនកុះករ ខណៈដែលការបើកប្រកួតនៅយប់ថ្ងៃទី២ វិច្ឆិកា ស្ទើរមិនមានគូប្រកួតណាមួយ មិនធ្វើអោយអ្នកទស្សនាជក់ចិត្ត។

ការរៀបចំប្រដាល់នៅក្នុងពិធីនោះ ក្នុងថ្ងៃបើកឆាក គ្រាន់តែជាការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុក និងក្នុងស្រុក និងរវាងកីឡាករក្នុងស្រុក និងបរទេសប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃអុំទូកថ្ងៃចុងក្រោយ គឺថ្ងៃទី៣ វិច្ឆិកា កីឡាករដែលឡើងប្រកួតទងអស់ មិនគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ តែជាការបើកប្រកួតព្រឹត្តិការណ៍ Khmer Fight ដែលជាការប្រកួតអន្តរជាតិកម្រិតពិភពលោកតែម្ដង។ លោក សេង កដិកា អ្នករៀបចំការប្រកួត និយាយថា ដោយសារតែខេត្តកំពុងស្ពឺរៀបចំពិធីបុណ្យអុំទូកចំពេលប៉ុន្តិ៏លេខ៥គ្រោងធ្វើព្រឹត្តិការណ៍ Khmer Fight លើកទី៣ ទើបប៉ុស្តិ៍លេខ៥ ចាប់ដៃជាមួយខេត្តរៀបចំតែម្ដង ដោយការប្រកួតប្រដាល់ក្នុងព្រឹត្តិការណ៍មួយនេះ គឺថ្ងៃទី១ ជាការប្រកួតមិត្តភាពជាតិ និងជាតិ ជាតិ និងបរទេស ចំណែកថ្ងៃទី២ គឺជាជំនួបកីឡាករមកពីច្រើនប្រទេស មកប្រកួតដណ្ដើមយកក្រេឌីតនៅកម្ពុជា។

លោកថាព្រឹត្តិការណ៍ Khmer Fight មិនខុសពីការប្រកួតអន្តរជាតិកន្លងមកនោះទេ គឺគ្រាន់តែការប្រកួត Khmer Fight តម្រូវអោយកីឡាករបរទេសដែលមកប្រកួត ត្រូវតែប្រើក្បាច់ប្រដាល់សេរី ឬ ក្បាច់គុនបុរាណខ្មែរ ត្រូវគោរពតាម ប្រកួតតែ៣ទឹក និងត្រូវគោលការណ៍របស់គណកម្មការខ្មែរ ដែលដូចគ្នានឹងកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយបរទេស ហើយត្រូវគោរពគោលការណ៍គេដូចគ្នា។ លោករំភើបចិត្តយ៉ាងខ្លាំង ដែលការប្រកួតមួយនេះ មានអ្នកទស្សនាកកកុញហើយ ខណៈដែលគណអធិបតីដែលចូលរួម រួមមានលោក តែម ម៉ឺន ប្រធានសហព័ន្ធ គណអភិបាលខេត្តកំពុងស្ពឺ ក៏លាន់មាត់សរសើរថាមួយគូៗ ប្រកួតគ្នាជក់ចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here