មើលស្រាលជើងថ្មី ចុងក្រោយ ណាម ម៉ូរ៉ាក់ បំបាក់ជើងចាស់ សូត្រ ខេវិន

0

ការប្រកួតជម្រុះជើងឯក នៅប៉ុស្ដិ៍លេខ៥កាលពីល្ងាចថ្ងៃសៅ គ្មានអ្នកណានឹកស្មាននោះទេថាកីឡាករដែលទើបមានប្រវត្តិឡើងរេញបានតែជាង២០ដងនឹងបានទៅកាន់វគ្គបន្តនៅពេលប៉ះប្រកួតជាមួយ អ្នកប្រដាល់ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក ដែលធ្លាប់ឡើងរេញរហូតដល់ជាង៦០ដង។ យ៉ាងណាមិញ កីឡាករ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានធ្វើអោយម្នាក់ភ្លឺភ្នែកនៅក្នុងថ្ងៃនោះ។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ជ្រើសរើសកំពូលជើងឯកTV5 BOXING KNOCK OUT SERIES (K-Cement) នៅស្ទូឌីយូប៉ុស្តីលេខ៥ ក្នុងភូមិព្រែកថ្លឹង កាលពី ថ្ងៃសៅរ៍ទី៧ កក្កដា ឆ្នាំ២០១៨នេះ នៅតែធ្វើអោយមានការចាប់អារម្មណ៍ដដែល ជាពិសេសក្នុងពេលដែលកីឡាករក្មេងច្រើននាក់ បានក្លាយជាអ្នកហាលអាវជាបន្តបន្ទាប់។ ការប្រកួតដែលជាសប្តាហ៍ទី៥នេះ កីឡាករជើងថ្មី២រូបក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នេះ នៅតែបន្តទម្លាក់គ្នា ដោយកីឡាករ ណាម ម៉ូរ៉ាក់ បានក្លាយជាអ្នកដណ្ដើមកៅអីបានបន្តទៅវគ្គ១៦នាក់ បើទោះជាកីឡាករម៉ូរ៉ាក់ ទើបតែឡើងប្រកួតបានតែជាង២០ដង ហើយកីឡាករ ខេវិន ដែលធ្លាក់ហាលអាវធ្លាប់ប្រកួតរហូតដល់ជាង៦០ដងនៅលើរេញ។ នេះជាការបញ្ចប់សប្ដាហ៍ទី៥ហើយ ដែលប៉ុស្ដិ៍លេខ៥ បន្តស្វែងរកអ្នកឡើងអង្គុយកៅអី១៦នាក់ ដើម្បីបន្តការប្រកួតចាញ់ធ្លាក់ៗក្នុងចំណោមកិឡាករទូទាំងប្រទេស៣២រូបក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អោយធ្វើជាម្ចាស់ជើងឯករដូវកាលទី៣៕