កាលពីល្ងាចថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ ការប្រកួតជ្រើសរើសជើងឯករដូវកាលទី៦នៅប៉ុស្តិ៍លេខ៥ បានឈានដល់សប្ដាហ៍ចុងក្រោយហើយ សម្រាប់ការប្រកួតជម្រុះក្នុងវគ្គ១៦នាក់យក៨នាក់។ កីឡាករបង្គោលខៀវ សូត្រ ប៊ុនធី បានក្លាយជាអ្នកឡើងទៅកាន់វគ្គ៤នាក់ ដែលជាវគ្គដ៏សំខាន់នោះ បន្ទាប់ពីបើកការប្រកួតដ៏ស្វិតស្វាញ ជាមួយបង្គោលក្រហម រ៉ែន រាជ។
ការប្រកួតប្រដាល់ដ៍ជក់ចិត្តនៅលើសង្វៀនប៉ុស្តីលេខ៥ព្រែកកំពឹសនោះ ធ្វើអោយអ្នកគាំទ្រកញ្ជ្រោលចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគូប្រកួត សូត្រ ខេវិន។ ការប្រកួតនៅសប្ដាហ៍ចុងក្រោយនោះ មានគូជម្រុះជើងឯក២គូ ដោយគូដណ្តើមពានរង្វាន់នីមួយៗឃើញថា ពិតជាមិនធ្វើឲ្យអ្នកមកអង្គុយមើលខកបំណងឡើយ ជាពិសេសចំពោះការបង្ហាញស្នៀតរបស់កីឡាករម្នាក់ៗ ទម្រាំរកឃើញចាញ់ឈ្នះ។
ការប្រកួតជ្រើសរើសកំពូលជើងឯក TV5 BOXING KNOCK OUT SERiES (K-Cement) រដូវកាលទី៦នេះ គឺជាដំណាក់កាលបញ្ចប់ជុំទី៣ សម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាមរដូលកាលទី៦។ គាប់ជួនជាក្នុងចំណោមអ្នកឈ្នះជុំទី១ទាំង១៦នាក់ គឺមានតែ២នាក់ត្រូវឡើងបន្តទៅជុំទី៣ផង ទើបកីឡាករម្នាក់ៗប្រឹងប្រែងដូចគ្នា ដោយគេឃើញគូប្រកួតទី១ ក្នុងចំណោមទាំង២ទាក់ទាញអ្នកទស្សនាជាងគេ រវាង កីឡាករបង្គោលក្រហម រ៉ែន រាជ និងបង្គោលខៀវ សូត្រ ខេវិន។
ស្ថិតក្នុងជំហ៊ានកើតចិត្តចង់ឈ្នះអោយខានតែបាន មិនថាអ្នកឈ្នះ និងអ្នកចាញ់ ត្រូវគេឃើញ វាយលុកដាក់គ្នាឥតញញើតឡើយ ដើម្បីសម្ញែងស្នៀតគ្រូចែកឲ្យយ៉ាងរស់រវើកនៅលើរេញធ្វើឲ្យការទស្សនាមិនស្ដាយកម្លាំងក្នុងការតាមដាន។ យ៉ាងណាមិញ ក្រោយការប្រកួតយ៉ាងស្វិតស្វាញ កីឡាករ សូត្រ ខេវិន ទទួលបានជោគជ័យ ដោយវាយអោយ រ៉ែន រាជ បោះបង់ការប្រកួតក្នុងទឹកទី៣ បើទោះជាបង្គោលក្រហមប្រឹងបញ្ចេញអស់ពីសមត្ថភាព។