ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ គេមិននឹកស្មានថា កីឡាករបង្គោលខៀវ ព្រឿង សុជាតិ អាចឈ្នះគូប្រកួត ហើយទម្លាក់បង្គោលក្រហម ភួង ពិសិដ្ឋ ដែលជាជើងខ្លាំង អោយហាលអាវបានសម្រេចនោះទេ។ នេះជាការប្រកួតក្នុងវគ្គជម្រុះ១៦នាក់ យកទាំង៨នាក់សប្ដាហ៍បន្ទាប់ ដើម្បីស្វែងរកអ្នកឈ្នះក្នុងជុំទី២ចំនួន៨នាក់ម្ដង តាមរយៈរូបមន្តប្រកួតចាញ់ធ្លាក់ៗ។
បង្គោលខៀវ ព្រឿង សុជាតិ ដែលជាអ្នកជំនាន់ក្រោយ បានបន្តទៀតថាខ្លួនអត់មានរំពឹងសូម្បីតែបន្តិចនៅពេលដឹងថាឈ្មោះរបស់គេត្រូវឡើងប៉ះប្រកួតជាមួយកីឡាករ ភួង ពិសិដ្ឋ ដែលជារៀមច្បង ហើយក៍ជាកីឡាករជើងខ្លាំង ម្នាក់នោះ។ បើទោះជាមុនឡើងរេញ លោកបានហ្វឹកហាត់ដិតដល់ និងបានចាក់មើលវីដេអូឡើងប្រកួតកន្លងមករបស់កីឡាករជាគូប្រកួត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រៀមច្បងរូបនេះដឹងច្រើន តែលោកនៅអត់សង្ឃឹមសម្រាប់ការផ្ដួលអោយរៀមច្បងរូបនេះហាលអាវ ហើយអាចបានឡើងទៅវគ្គ៨នាក់ដដែល មុនពេលចំណាយពេលប្រកួត៣ទឹក ហើយក៏ដឹងតែពីវាយតែមិនដឹងថាផ្នែកណាមួយដែលខ្លួនបានពិន្ទុ បើកុំតែគូប្រកួតបោះបង់ការប្រកួត ក៏លោកមិនប្រាកដថាខ្លួនឈ្នះ។
លោកសប្បាយលោតកញ្ជ្រោល នៅពេលពិធីករប្រកាសថាគូប្រកួតបោះបង់ការប្រកួត តែក្ដីសង្ឃឹមសម្រាប់ឱកាសបានឈ្នះបន្ត ក៍នៅមិនទាន់ហ៑ានសង្ឃឹមនោះដែរ បើទោះលោកប្រាប់ថាត្រៀមខ្លួនអោយអស់ពីសមត្ថភាព ព្រោះមិនចង់ជ្រុះចេញពីកម្មវិធី ដើម្បីបានឱកាសបានឡើងទៅវគ្គបន្តបន្ទាប់ ជាពិសេសវគ្គ៤នាក់ ដែលជាវគ្គក្នុងក្ដីស្រម៉ៃ។