មិនគួរជឿ កីឡាករថៃ វាយអោយ ម្ចាស់ខ្សែក្រវ៉ាត់ មាស ច័ន្ទមាន សន្លប់ទឹកទី៣

0

មុនការប្រកួតចាប់ផ្ដើមអ្នកគាំទ្រ១០០ទាំង១០០ សុទ្ធតែយល់ស្របថា កីឡាករវ័យក្មេងមកពីប្រទេសថៃ Pha Cha នឹងមិនអាចទៅរួចជាមួយកីឡាករកម្ពុជា មាស ច័ន្ទមាន ដែលជាម្ចាស់ខ្សែក្រវាត់មួយរូបនោះទេ។ អ៊ីចឹងហើយទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលការប្រកួតស្រាប់តែត្រូវបញ្ចប់ក្នុងទឹកទី៣ ហើយកីឡាករកម្ពុជាគឺជាអ្នកបោះបង់ការប្រកួតទាំងមិនគួរអោយជឿ។

ការប្រកួតដែលបានធ្វើឡើង នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី១ កក្កដា នោះ កីឡាករទាំងពីរបានឡើងប្រកួតគ្នាក្នុងនាមជាគូប្រកួតអន្តរជាតិ ដោយកីឡាករទាំងពីរគ្រាន់តែបើកឆាកភ្លាមក៏រាងស្វាហាប់រៀងខ្លួន ដោយមិននឹកស្មានការប្រកួតនឹងបញ្ចប់ត្រឹមទឹកទី៣នោះផង ហើយរឹតតែមានអ្នកនឹកស្មានមិនដល់ទៅទៅទៀតសម្រាប់ការបរាជ័យរបស់កីឡាករ មាស ច័ន្ទមាន។ ការប្រកួតបញ្ចប់ត្រឹម២ទឹក កីឡាករទាំង២រកមិនឃើញអ្នកឈ្នះចាញ់នោះទេ ដោយសារតែកីឡាករសុទ្ធតែខ្លាំងរៀងខ្លួន ជាពិសេសក្នុងការវាយប្រកួតដាក់គ្នាទៅវិញដែលអ្នកណាក៏មើលឃើញថាមានចំណុចខ្លាំងដូចគ្នា។ ប៉ុន្តែឈានចូលក្នុងទឹកទី៣ ក្នុងពេលដែលកីឡាករទាំង២ដែលស្ថិតក្នុងការប្រកួតដាក់គ្នាយ៉ាងស្វិតស្វាញ ក៏ត្រូវមួយដៃរបស់កីឡាករថៃ ត្រូវចំចុងដង្ហើម រហូតដល់ថ្នាក់អង្គុយអុកគូទ ហើយសម្រេចដល់ការបោះបង់ការប្រកួតនៅក្នុងទឹកនោះ។ បើទោះជាមានការរិះគន់ថាកីឡាករ មាស ច័ន្ទមាន ធ្លាក់ដៃជាងមុន ទើបបណ្ដាលអោយភ្លាតស្នៀតនាពេលនោះ ប៉ុន្តែគ្រូបង្វឹក និងអ្នកជំនាញភាគច្រើនបានអះអាងថា កីឡាកររូបនេះបរាជ័យដោយសារតែការភ្លាត់ស្នៀតប៉ុណ្ណោះ ដោយមន្ត្រីអ្នកជំនាញផ្នែកកីឡាច្រើននាក់ គឺទោះជាកីឡាករល្អ និងខ្លាំងប៉ុណ្ណា ក៏អាចជួបរឿងភ្លាត់ស្នៀត ហើយឈានដល់ការសន្លប់បែបនេះបានដែរ ដោយសារតែក្នុងពេលវាយលុកដាក់គ្នាទៅវិញទៅមកគឺអ្នកណាក៏វ៉ៃខ្លាំងទៅខ្លាំងមក ដែលអ្នកណារហ័សជាងនឹងមានឱកាសនោះដែរ។ អ្នកជំនាញនៅតែអះអាងថា ការបរាជ័យរបស់មាស ច័ន្ទមាន នៅតែបង្ហាញថាគេជាកីឡាករនៅល្អ បើមិនដូច្នោះគឺមិនអាចត្រឹមតែអុកគូទបែបហ្នឹងទេ៕