តារាចម្រៀង និងពិធីករ លោក បញ្ញា សិទ្ធិ បានបង្ហាញច្រលោតខឹងយ៉ាងខ្លាំង បន្ទាប់ពីលោកស្រាវជ្រាវឃើ្ករណីធ្វើសុីពីអ្នកលេងហ្វេសប៑ុក ដែលលោកប្រកាសមិនអាចទទួលយកបាន។ អ្វីដែលលោករកឃើញ ត្រូវបានតារារូបនេះយល់ថាដើម្បីបង្កើតរឿងអវិជ្ជមានណាមួយ ធ្វើឲ្យប៉ះពាល់ដល់ខ្លួនផង។
លោក បញ្ញា សិទ្ធិ បញ្ជាក់ថា លោកទើបតែរកឃើញថា អ្នកលេងហ្វេសប៑ុកបានបង្កើតហ្វេសប៑ុកក្លែងក្លាយពីឈ្មោះរបស់លោកមិនតិចជា១០គណនីនោះទេ ដែលគេបង្កើតដោយប្រើឈ្មោះលោក យករូបលោកធ្វើជារូបសម្គាល់ ហើយអ្វីដែលសំខាន់គឺរាល់សកម្មភាព និងរូបថតដែលលោកបានបង្ហោះនៅគណនីយផ្ទាល់ខ្លួន គឺគណនីទាំងនោះក៍យករូបដែលលោកបង្ហោះមកប្រើក្នុងអាក់ខោនក្លែងក្លាយនោះដែរ។ លោកនេះជាអ្វីដែលលោកធ្លាប់តែឮ ហើយលោកក៏បានឆាតសួរទៅកាន់អាក់ខោនក្លែងក្លាយទាំងនោះផងដែរ ប៉ុន្តែមិនមានការឆ្លើយតប។ លោកបានបង្ហោះបន្ថែមពីលើការបកស្រាយថា”សូមប្រកាសជាសារធារណៈមានជនមិនស្គាល់មុខបានបង្កេីត ACC Facebook នឹងដាក់រូបខ្ញុំយកទៅប្រេីប្រាស់ដោយគ្មានកាអនុញាតពីខ្ញុំ ទាំងអស់នេះមិនមែនជា ACC របស់ខ្ញុំទេ សរុបជាង ១០ ACC បញ្ចាក់ ACC របស់ខ្ញុំពិតគឺមានលេខទូរសព្ទ័នៅជាមួយ086313191 បេីសិនជាមានបញ្ហារឺក៏ករណីអីមួយដែលខុសនឹងច្បាប់ខ្ញុំនឹងមិនទទួលខុសត្រូវឡេីយ សូមអរគុណ 19-8-2019″។
លោក បញ្ញា សិទ្ធិ ប្រកាសថាលោកមិនទទួលស្គាល់រាល់ការបង្ហោះរបស់អាក់ខោមទាំងនោះទេ ដោយលោកបានទាំងអះអាងថា បើម្ចាស់អាក់ខោនទាំងនោះ មិនមែនជាហ្វេន ហើយយករូបលោក ឈ្មោះលោកទៅប្រើអោយប៉ះពាល់វិញ នោះលោកនឹងចាត់វិធានការ៕