លាភ រដ្ឋា មកយកកៅអី ១៦នាក់ជាថ្មី

0

ទើបតែចាញ់ការប្រកួតជ្រើសរើសជើងឯកកាលពីរដូវកាលមុនសោះ កីឡាករ លាភ រដ្ឋា បានត្រលប់មកវិញហើយ នៅក្នុងការប្រកួតជ្រើសរើសជើងឯករដូលកាលទី៦ កាលថ្ងៃទី ៣ សីហា ឆ្នាំ២០១៩ នៅសង្វៀនប៉ុស្តិ៍លេខ៥ ។ ជ័យជម្នៈលើកនេះ ធ្វើអោយគេមានសង្ឃឹមម្ដងទៀត ប៉ុន្តែមិនទាន់ច្បាស់ថា ឈានដល់វគ្គណានៅឡើយ។

បង្គោលក្រហម កីឡាករ លាភ រដ្ឋាមកពីក្លិប ដីឡូត៍មានរិទ្ឋខេត្តបន្ទាយមានជ័យ ត្រូវគេឃើញប៉ះជាមួយកីឡាករ. អេលីត សាន់ មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ។បើនិយាយទៅ១គូនេះសុទ្ឋតែជាអ្នកធ្លាប់កាន់ពានជើងឯក។ម្ល៉ោះហើយបើអ្នកណាចាញ់ពិតជាខ្ទាតឱកាសយ៉ាងស្តាយជាទីបំផុត។ គូដណ្តើមពានទម្ងន់៦០គីឡូក្រាមនេះបានក្លាយជាគូតាមដានខ្លាំងរបស់អ្នកមកទស្សនាដើម្បីអ៊ុតមើលថាកីឡាករណាបានកៅអីមួយកន្លែងទៀតនាជុំទី២ដែលប៉ះសុទ្ឋតែជើងខ្លាំងចេញពីជុំទី១ទើបអ្នកមើលកាន់តែចង់ដឹងថាអ្នកប្រដាល់ជើងល្អមួយណាទៀតលេចធ្លោឡើងទៅវគ្គបន្ត។

ងាកមកការប្រយុទ្ឋចាប់ពីទឹកទី១មកឃើញថាវៃគ្នាតទៅតមកមិនមានអ្នកណាលើអ្នកណាឡើយ។ចូលមកទឹកទី២ឃើញថាអេលីតវាយបកឲរដ្ឋាស្ទើរទប់ជំហរមិនបានដោយសារចំទិសដៅល្អធ្វើឲទប់មិនចង់បាន។លុះក្រោយមករដ្ឋាបានវាយសន្ឋាប់ទៅវិញចំគោលដៅម្តង។ដល់ទឹកចុងក្រោយលាភ រដ្ឋាបានរកគន្លឹះវាយចូលសារជាថ្មីម្តងហើយម្តងទៀតកែងផងម៉ាត់ផងអុកផងយ៉ាងចាស់ដៃ។ព្រោះតែវាយដល់កន្លែងបានពិន្ទុក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់វិនាទីចុងក្រោយគេប្រកាសឲរដ្ឋាឈ្នះដោយការឈ្នះនេះគឺប្រផិតប្រផើយបំផុត។