កម្មវិធីប្រដាល់រដូវកាលថ្មីទី៦ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម សរុបទាំងការប្រកួតកាលពីរាត្រីថ្ងៃទី២០ កក្កដា ឆ្នាំ២០១៩ គឺដំណើរការបាន២សប្ដាហ៍ហើយ ដោយមានន័យថា កីឡាករ៤នាក់ហើយក្នុងចំណោម៣២រូប ត្រូវបានធ្លាក់ចេញពីកម្មវិធី។ កម្មវិធីនេះ ប្រកាសបង្ហាញកីឡាករល្អៗជាគូពានរង្វាន់សម្រាវ់រដូវកាលថ្មីសុទ្ធតែក្មេងៗ និងល្អតែម្ដង ដោយការប្រកួតឈ្នះចាញ់មួយគូរៗដើម្បីចម្រាញ់ សុទ្ធតែធ្វើអោយអ្នកទស្សនាជាប់ចិត្ត។
នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV 5 BOXING KNOCK OUT SERIES(K-Cement)រដូលកាលទី៦ប្រភេទទម្ងន់៦០គីឡូក្រាម។សប្តាហ៏ថ្មីនេះការប្រកួតគូពានរង្វាន់កីឡាករបង្គោលក្រហម សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក ប៉ះជាមួយបង្គោលខៀវ ថន ភឿត មកពីក្លិបឃ្លាំងមឿងខេត្តពោធិសាត់ គឺជាគូប្រកួតសុីសាច់ហុតឈាមយ៉ាងល្អមើល មុននឹងរកឃើញចាញ់ឈ្នះតែម្ដង។ មួយគូដណ្តើមពានរង្វាន់នេះបានធ្វើឲទស្សនិកជនគណធិបតីកញ្ជ្រោលតាមមិនណយនោះទេ ក្នុងពេលល្បិចស្នៀតយុទ្ឋគុនចេញមកប្លែកៗបើកក្បាលបើកឆាកប្រយុទ្ឋទាក់ទាញសូម្បីអ្នកមកមើលនាំគ្នាឈចេញកាយវិការឆ្វេងស្តាំតាមអស់ហើយ។ បើកប្រកួតភ្លាមមិនបានប៉ុន្មានវិនាទីផង កីឡាករទាំងពីរសង្គ្រប់ដាក់គ្នាកែងទៅកែងមកអុកជង្គង់ និងចេញផ្លែយ៉ាងសាហាវដាក់គ្នាតែម្ដង ហើយពេលខ្លះអ្នកទាំង២ឌឺដងដាក់គ្នាធ្វើឲការប្រដាល់កាន់តែក្តៅឡើងថែមទៀត។រយៈពេល៣ទឹកពេញ អ្នកទាំងពីរ មានឱកាសវាយចូលចំគោលដៅច្រើនសូម្បីតែអ្នកមើលក៍ឃើញថាឈ្នះប្រាកដក៍ត្រូវបានប្រកាសឲទទួលជោគជ័យឆ្ពោះទៅវគ្គទី២។
ខេវីន និយាយថាខ្លួនធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់៥៧ចាញ់ជុំទី២ម្ដងហើយ តែម្ដងនេះគេប្រឹងបានល្អ ព្រោះតែគេត្រូវការកេរ្តិ៍ឈ្មោះ និងមានទីផ្សារ។ ម្តងនេះលោករំពឹងថាជុំថ្មីក្រោមការខិតខំហ្វឹកហាត់យ៉ាងដិតដល់និងយកឈ្នះការប្រកួតជាបន្តបន្ទាប់។ លោកមិនអាចមើលរំលងដៃគូបាននោះទេមានតែឱកាសហាត់រៀនយកក្បាច់ប្លែកៗមកប្រកួតដើម្បីប្រជែងដៃគូ។