លូយ​ណាស់​ ​បង្គោល​ក្រហម​ ​ខេម​ ​ចាន់​ ​ក្លាយជា​ម្ចាស់​ពាន​

0

​នៅទីបំផុត​ ​ការប្រកួត​ជើងឯក​នៅ​ប៉ុ​ស្ដិ៍​លេខ៥​ ​TV5​ ​Knock​ ​Out​ ​Series​ ​By​ ​K​-​Cement​ ​កាលពី​ថ្ងៃទី៦​ ​កក្កដា​ ​កីឡាករ​ ​ខេម​ ​ចាន់​ ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ ​គួរ​អោយ​ភ្ញាក់ផ្អើល​បន្ទាប់ពី​សន្ធាប់​ ​ហើយ​ឈ្នះ​កីឡាករ​ ​ជី​ ​ឆៃ​លី​ ​ដោយ​ជោគជ័យ​។​ ​ទោះជា​លោក​ទទួល​បាន​ទឹកប្រាក់៤ពាន់​ដុល្លារ​ ​និង​ជើងឯក​ដូច​ការ​ចង់បាន​ ​ប៉ុន្តែ​គេ​នៅតែ​មើលឃើញ​ថា​ ​ជ័យជម្នះ​របស់​លោក​បាន​កើតឡើង​ដោយ​ការ​លំបាក​បំផុត​ ​គឺ​មិនមែន​ងាយស្រួល​នោះ​ទេ​។​ ​

​កីឡាករ​ ​ខេម​ ​ចាន់​ ​និយាយ​ថា​ ​ខ្លួន​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​លើក​ពាន​នៅ​ប៉ុស្តិ៍​លេខ៥​។​ ​លោក​ថា​នេះ​ជា​រឿង​កាត់ថ្លៃ​មិនបាន​ ​ហើយក៍​ធ្វើអោយ​លោក​នៅតែ​មិន​ចង់​ជឿ​សំណាង​ខ្លួនឯង​ផង​ដែរ​។​ ​លោក​ថា​ការប្រដាល់​កន្លងមក​ ​លោក​មិនសូវ​មាន​ការ​ផ្គូ​រ​ផ្គង​អោយ​ប្រកួត​នោះ​ទេ​ ​ខណៈ​ដែល​ការប្រកួត​មួយ​លើ​កៗ​ក៍​មិនសូវ​ជា​បាន​តម្លៃ​ខ្លួន​ខ្ពស់​។​ ​លោក​ថា​ខ្លួន​ចង់​សម្រេចចិត្ត​ទៅ​ធ្វើការ​មួយផ្សេងទៀត​ក្រៅពី​ការប្រដាល់​ ​ប៉ុន្តែ​ដោយសារ​មិន​ដាច់ចិត្ត​ ​ទើប​នៅតែ​ត្រាំត្រែង​ជា​មួហ​អាជីព​ប្រដាល់​មកទល់​ពេលនេះ​។​ ​អុីចឹង​ទើប​លោក​យល់ថា​ ​បើ​មាន​ទីផ្សារ​ក្រោយពេល​កាន់​ពាន​ ​នោះ​លោក​នឹង​សប្បាយចិត្ត​ខ្លាំង​៕​