ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី៨ មិថុនា គេមិននឹកស្មានថា កីឡាករបង្គោលខៀវ ជី ឆៃលី ត្រូវគេប្រកាសថាបានឈ្នះគូប្រកួតដោតស្វ័យប្រវត្តិ ដោយសារតែបង្គោលក្រហម សូត្រ វាសនា ភ្លាត់អោយឡើងទម្ងន់ខុសលក្ខន្តិកៈ។
បង្គោលខៀវ ជី ឆៃលី បានអះអាងថាខ្លួនអត់មានរំពឹងសូម្បីតែបន្តិចនៅពេលដឹងថាឈ្មោះរបស់គេត្រូវឡើងប៉ះប្រកួតជាមួយ សូត្រ វាសនា ដែលជាកីឡាករល្អម្នាក់។ បើទោះជាមុនឡើងរេញ លោកបានហ្វឹកហាត់ដិតដល់ និងបានចាក់មើលវីដេអូឡើងប្រកួតកន្លងមករបស់កីឡាករជាគូប្រកួត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រៀមច្បងរូបនេះដឹងច្រើន តែលោកនៅអត់សង្ឃឹមសម្រាប់ការផ្ដួលអោយរៀមច្បងរូបនេះហាលអាវ ហើយអាចបានឡើងទៅវគ្គ៨នាក់ដដែល មុនពេលចំណាយពេលប្រកួត៣ទឹក។
លោកសប្បាយលោតកញ្ជ្រោល នៅពេលពិធីករប្រកាសថាលោកបានឈ្នះ តែក្ដីសង្ឃឹមសម្រាប់ឱកាសបានឈ្នះបន្ត ក៍នៅមិនទាន់ហ៑ានសង្ឃឹមនោះដែរ បើទោះលោកប្រាប់ថាត្រៀមខ្លួនអោយអស់ពីសមត្ថភាព ព្រោះមិនចង់ជ្រុះចេញពីកម្មវិធី ដើម្បីបានឱកាសបានឡើងទៅប្រកួតដណ្ដើមជើងឯកនាក់ ដែលជាវគ្គក្នុងក្ដីស្រម៉ៃ។ លោកថាខ្លួនត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ នឹងមានមុខឡើងទៅបហរកួតយកជើងឯក និងទឹកប្រាក់៤ពាន់ដុល្លារហើយ ទើបលោកប្រកាសថាមិនអាចប្រហែស។