បង្គោលខៀវ ឡុង ណងសាវ មានសំណាងឡើងវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ នៅ TV5

0

ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១ មិថុនា កីឡាករបង្គោលខៀវ ឡុង ណងសាវ មកពីក្លិបសាលវ័ន្តកីឡា បានក្លាយជាអ្នកបានឡើងវគ្គ៤នាក់ ឬ ហៅថាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះពិន្ទុបង្គោលក្រហម ប្ញទ្ធិ ចាន់ សាន់ ដែលជាសិស្សជើងខ្លាំងមកពីក្លិបនិរោធមានជ័យ។ នេះជាការប្រកួតរវាងអ្នកឈ្នះទាំង៨នាក់ យកតែ៤នាក់ ក្នុងសប្ដាហ៍ទី១។

រយៈពេលប្រកួត៣ទឹករបស់គូនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នានោះទេ ដែលនេះអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់ជ្រុះចេញពីកម្មវិធី។ បង្គោលក្រហម ចាន់ សាន់ ដែលជាកីឡាករជើងខ្លាំង និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយត្រូវគេឃើញបញ្ចេញសមត្ថភាពខ្លាំង តែបង្គោលខៀវ នៅតែដណ្ដើមបានជ័យជម្នះ។ កីឡាករបង្គោលខៀវ បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយអរចង់ហោះ បន្ទាប់ពីត្រូវបានគណកម្មការប្រកាសថាបានឈ្នះពិន្ទុ ដោយសារតែគេប្រកាសថា មិនចង់ជឿថាឈ្មោះរបស់ខ្លួនត្រូវបានប្រកាសអោយជាប់ក្នុងវគ្គ៤នាក់ ដែលវគ្គកាន់តែសំខាន់ក្នុងការប្រកួតជើងឯក។

យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គបន្ត ដោយមិនទាន់ដឹងថា នឹងមានសំណាងបែបនឹងម្ដងទៀត ឬយ៉ាងណានោះទេ ខណៈដែលការប្រកួតបើលោកបានឈ្នះមួយប្រកួតទៀត គឺនឹងឡើងដណ្ដើមយកតំណែងជើងឯក អមដោយទឹកប្រាក់៤ពាន់ដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here