នៅលើសង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាសុីអាគ្នេយ៍ ដែលជាការប្រកួតមិត្តភាពអន្តរជាតិដ៍កក្រើក កាលពីថ្ងៃទី៧ មេសា កីឡាករ Yorth Banphut ដែលត្រូវគេប្រកាសថា តម្លៃខ្លួនក៍ខ្ពស់ ហើយសមត្ថភាពនៅថៃក៍កក្រើក បែរជាត្រូវកីឡាករចាស់ ដែលគេប៉ាន់ស្មានថាបាក់កម្លាំងទៅហើយ ចាន់ សំអាត វាយអោបោះបង់ទឹកទី៣ទៅវិញ។ ការប្រកួតដែលបានធ្វើឡើងនេះ បានធ្វើអោយមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេស នៅពេលកីឡាករចាស់ធ្លាក់កូដ កម្ពុជា ស្រាប់តែឈ្នះយ៉ាងមោទនភាព លើកីឡាករដែលល្បីថាខ្លាំមកពីប្រទេសថៃ នៅពេលបញ្ចប់។
ស្ទើរពាក់កណ្ដាលអ្នកទស្សនា បានសម្ដែងការភ្ញាក់ផ្អើលនៅពេលដឹងថា កីឡាករថៃ ដែលមុនពេលផ្គូរផ្គង និងមុនពេលប្រកួតថាជាជើងខ្លាំង គឺជាបោះបង់ការប្រកួតក្នុងទឹកទី៣ ដោយថែមទាំងត្រូវកីឡាករកម្ពុជាវ័ធអោយរាប់ម្ដងនោះផង មុនពេលសម្រេចចិត្តបោះបង់។ ការប្រកួតមួយនេះទាក់ទាញអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសក្នុងពេលកីឡាករទាំងពីបើកឆាកប្រយុទ្ធដាក់គ្នាទៅវិញទៅមកៗ ដោយមិនខ្លាចគ្រោះថ្នាក់ និងមិនខ្លាចបែកមុខបែកមុខមាត់។ ជើងខ្លាំងថៃ មុនពេលការប្រកួតកំណត់បញ្ចប់បានវាយសម្រុកអោយកីឡាករកម្ពុជា បិះនឹងបោះបង់ការប្រកួត ប៉ុន្តែនៅទឹកទី២ ការប្រកួតមួយនេះក៍ត្រូវបញ្ចប់ក្រោមសមត្ថភាពកីឡាករកម្ពុជាវាយដោយកំរោលហើយចុងក្រោយកីឡាករថៃក៍ត្រូវបោះបង់ការប្រកួត។ យ៉ាងណាមិញលោក ថៃ អ៑ូ អ្នករៀបចំការប្រកួត បានអះអាងថា កៅឡាកររបស់លោក អាចចាញ់បរិយាកាស និងរបបអាហារប៉ុណ្ណោះ ទើបធ្វើអោយគេចាញ់ការប្រកួតយ៉ាងអាម៉ាស់ក្នុងទឹកទី៣។