រឿង សារ័ត្ន បានត្រឹមស្មើ ជាមួយកីឡាករថៃបាត់មុខយូរ Chhlam Phat

0

ការប្រកួតយ៉ាងស្វិតស្វាញកាលពីថ្ងៃអាទិត្យ កីឡាករជើងខ្លាំងកម្ពុជា រឿង សារ័ត្ន បានត្រឹមតែស្មើជាមួយកីឡាករថៃ Chhlam Phat ដែលបាត់មុខយូរពីការប្រកួតនៅក្នុងសង្វៀនថៃតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យទី៣១ មីនា។ កីឡាករថៃរូបនោះ ត្រូបានគេប្រកាសថា ចកខានប្រកួតច្រើនឆ្នាំមកហើយ ដោយទើបតែមកសាកល្បងប្រកួតជាមួយរឿង សារ័ត្ន នៅកម្ពុជា ហើយក៍ស្រាប់តែចង់នឹងមានប្រៀបជាងតែម្ដង។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាកររបស់លោក ខកខានប្រកួតនៅក្នុងប្រទេថៃមួយរយៈធំមកហើយ ដោយសារតែគេរវល់នឹងការងារ ហើយកាលនោះមានបំណងចង់ឈប់ប្រកួត។ យ៉ាងណាមិញលោកថា កីឡាករថៃបើទោះជាគេមិនចង់បន្តការប្រកួត ក៍គេនៅតែហ្វឹកហាត់លេងៗ មិនដែលប្រហែសនោះដែរ ដោយសារតែគេស្រលាញ់សុខភាព ទើបការបង្ហាញខ្លួនប្រកួតនៅក្នុងបហរទេសកម្ពុជាជាលើកដំបូង ក៍នៅតែមានឱកាសតាមស្មើ ជាមួយនឹងកីឡាករជើងខ្លាំងកម្ពុជា រឿង សារ័ត្ន។

យ៉ាងណាមិញលោកថា កីឡាករថៃ ក៍មិនមែនធម្មតានោះដែរកាលពីអតីតកាល ដោយគេគឺជាជើងឯករង នៅក្នុងប្រទេសថៃនោះផង ទើបគ្រាន់តែវិលមកកាន់ការប្រកួតជាថ្មី ក៍នៅតែមានសមត្ថភាពល្អប្រសើរ។ លោកគម្រោងអោយគូនេះ ឡើងសងសឹកគ្នាក្នុងពេលឆាប់ៗ ដោយសារតែចង់ដឹងថា មួយគូរនេះ បើប៉ះក្នាម្ដងទៀត តើអ្នកណាឈ្នះ។