ទម្រាំបានកៅអី១៦នាក់ គឿម សុវណ្ណឌឿត ប៉ិះស្លាប់ប៉ិះរស់

0

ជ័យជម្នះរបស់កីឡាករបង្គោលខៀវ គឿម សុវណ្ណឌឿត កាលពីល្ងាចថ្ងៃទី២៣ មីនា គេកត់សម្គាល់ថា តស៑ូបានដោយការលំបាកបំផុត។ យ៉ាងណាមិញ គេក៏មានបង្ហាញឱកាសថា នឹងបានឡើងទៅវគ្គបន្តក្នុងពេលខាងងមុខផងដែរ សម្រាប់ការប្រកួតជ្រើសរើសជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) នៅប៉ុស្តិ៍លេខ៥។

សម្រាប់គូពានរង្វាន់ប្រភេទ៥៤គីឡូក្រាមនៅសប្ដាហ៍ដែលទើបបញ្ចប់នេះ អ្នកប្រដាល់អេលីត ប៊ុនសិទ្ឋមកពីក្លិបឆ្មាសែនសុខគុនខ្មែរជួបជាមួយកីឡាករគឿម សុវណ្ណឌឿតមកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង។ ឆាកប្រយុទ្ឋមួយគូនេះបានក្លាយជាផ្ទាំងស៊ីបសម្រាប់ការតាមគយគន់ចាំអ៊ុតរបស់អ្នកមកមើលផ្ទាល់ថាមួយណាប្រកួតលោតជាងមួយណាក្នុងជុំទី១នេះ។ឆ្លងកាត់ការបើកឆាកប្រយុទ្ឋតាងពីជំហ៊ានដំបូងកីឡាករប៊ុនសិទ្ឋហាក់មើលឃើញថាប្រឹងប្រយុទ្ឋតែឃើញថាស្នៀតប្រយុទ្ឋចេញមកមានការទប់កម្លាំងខ្លាំងដោយសុវណ្ណឌឿតវាយចូលបន្តបន្ទាប់នៅទឹកទី២ដល់ទឹកទី៣ពេញៗអាចសន្និដ្ឋានថាសុវណ្ណឌឿតដឹងតែមានឱកាសតែមជាង។ នៅពេលប្រកាសយកឈ្នះគឿម សុវណ្ណឌឿតពិតជាអាចឈ្នះមែនដោយពិន្ទុឈ្នះផិតផើយគ្នាមិនសូវជាដាច់ឆ្ងាយពេកឡើយ។យ៉ាងណាមិញសុវណ្ណឌឿតត្រូវបង្កើនស្នាដៃបន្តទៀតដើម្បីតតាំងនៅជុំទី២ដែលមានជើងខ្លាំង១៦រូបត្រូវប្រកួតយកឈ្នះតែ៨នាក់បន្តចូលជុំទី៣។