រិន សារដ្ឋ និយាយពីអារម្មណ៍ ក្រោយទប់ម្ចាស់ខ្សែក្រវាត់ថៃ

0

កាលពីថ្ងៃ៩ កុម្ភៈ សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបើកការប្រកួតរវាងកីឡាករកម្ពុជា រិន សារដ្ឋ និងម្ចាស់ខ្សែក្រវាត់ Loom Leng ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ ដែលទើបដណ្ដើមបាននៅកម្ពុជា។ ការប្រកួតនៅក្នុងថ្ងៃនេះ មនុស្សភាគច្រើនជឿថាភាគីខាងកម្ពុជានឹងទប់មិនដល់ទឹកទី៤នោះផង ទើបម្នាក់ៗប្រែជាសរសើរទៅវិញ នៅពេលគេមិនសន្លប់ ហើយទើបដល់ទឹកទី៥ ហើយបានទាំងបញ្ចេញសមត្ថភាពគួរសរសើរ។

ហេតុផលដែលនាំអោយគេគិតថាកីឡាករកម្ពុជានឹងមិនអាចទប់ជាប់សម្រាប់ជំនួបមួយនេះ គឺបន្ទាប់ពីអ្នករៀបចំកម្មវិធីក៏សារភាពថាហេតុផលដែលជម្រើសកីឡាករ រិន សារដ្ឋ អោយប៉ះជាមួយម្ចាស់ខ្សែក្រវាត់ Loom Leng ក៏ដោយសារតែសមាសភាពកីឡាករល្អៗខ្លាំង ដែលមានក្រេឌីត គឺរវល់ជាប់ដៃអស់។ លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតបានថ្លែងប្រាប់ថា កីឡាករកម្ពុជាដែលត្រូវគីឡូប្រកួតជាមួយ Loom Leng មួយចំនួនឈប់ និងសុទ្ធតែជាប់ឡើងរេញប៉ុស្ដិផ្សេង ទើបធ្វើអោយជម្រើសមិនអាចជៀសផុត កីឡាករ រិន សារដ្ឋ ដែលគេដឹងរួចទៅហើយនឹងមិនអាចទៅរួចម្ចាស់ខ្សែក្រវាត់របស់ប្រទេសថៃ។ លោកថាកីឡាករ Loom Leng គឺជាម្ចាស់ខ្សែក្រវាត់ខារ៉ាវបាវនៅក្នុងប្រទេសកម្ពុជាដែលរៀបចំដោយទូរទឹស្សន៍អាស៊ីអាគ្នេយ៍ ហើយគេគឺជាកីឡាករខ្លាំងម្នាក់ប្រចាំប្រទេសថៃ ទើបលោកយល់ថាហេតុផលដែលរិន សារដ្ឋ ទប់បានចប់ទឹកទី៥ គឺជារឿងកម្រមួយ។

ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករ រិន សារដ្ឋ មិនមែនជាដៃគូរបស់កីឡាករថៃនោះទេ ប៉ុន្តែគេអាចធ្វើអោយថៃទ័លទីម្ដងៗ ដោយម្នាក់ៗកោតសរសើរមិនដាច់ពីមាត់នោះឡើយ ដែលគេអាចទប់ការប្រកួតជាមួយម្ចាស់ខ្សែក្រវាត់នៅក្នុងពេលនោះបានចប់ទឹកបាន។ យ៉ាងណាមិញ កីឡាករកម្ពុជាបានទទួលស្គាល់ថាខ្លួនមិនមែនជាដៃគូរបស់ជើងខ្លាំង Loom Leng នោះទេ តែក៏បានបញ្ចេញថ្វីដៃធ្វើអោយអ្នកគាំទ្រទទួលយកបាននៅក្រោយការប្រកួតបានបញ្ចប់នោះដែរ។

លោកថាមិនចង់បានការប្រកួតជាមួយម្ចាស់ខ្សែក្រវាត់នេះជាលើកទី២ឆាប់ៗទេ ប៉ុន្តែបើមានការតម្រូវគឺលោកនៅតែឡើងរេញប៉ះជាមួយតាមការចង់បាន បើទោះជាសមត្ថភាពរបស់លោកនៅមិនទាន់តាមស្មើ Loom Leng។