នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯកដែលឈានដល់វគ្គ៨នាក់ជម្រុះយក៤នាក់ ត្រូវបានបញ្ចប់មួយសប្ដាហ៍ទៀតហើយ ដោយអ្នកប្រដាល់ជើងចាស់គួន ប៊ុនហ៊ីម គឺជាអ្នកវាយផ្ដួលគូប្រកួត អោយហាលអាវ។ នេះជាការប្រកួតក្នុងជុំទី៣ សប្តាហ៍ទី១៣ដែលជាការប្រកួតដ៍សំាន់ក្នុងការស្វែងរកជុំជើងខ្លាំងឆ្ពោះទៅជុំទី៤ពាក់កណ្តាលផ្តាច់ព្រត្រ័កាន់តែជក់ចិត្តទៅៗសម្រាប់រដូវកាលទី៤ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ អ្វីដែលគេមិននឹកស្មាន គឺខ្លាចាស់ គួន ប៊ុនហ៊ីម ដែលអ្នកណាៗ ក៍ប៉ាន់ស្មានថា នឹងមិនអាចទៅរួច គឺជាអ្នកបំបែកស្នៀតយ៉ាងល្អធ្វើឲដៃគូទ្រោមទួកសាច់ទាល់តែបាន មុនទទួលបានឱកាសឡើងទៅវគ្គ៤នាក់ ដែលកីឡាករណា ក៍ស្រេកឃ្លាន។
លទ្ធផលដែលទើបស្ដែងឡើង នេះជាកម្មវិធីប្រកួតប្រដាលកំពូលជើងឯTV5 BOXING KNOCK OUT SERIES (K-Cement)ដែលបានរៀបចំកាលពីយប់មិញទី២៦ ឆ្នាំ២០១៩នាស្ថានីយ៍ប៉ុស្តីលេខ៥ភូមិព្រែកថ្លឹងរាជធានីភ្នំពេញ។ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងប្រវត្តិប្រកួតបាន ៦៣ ដង ឈ្នះ៤ ស្មើ ៥ ចាញ់ ១៦ ត្រូវប៉ះដៃគូកីឡាករយ៉ន ពិសីមកពីក្លិបសាលវ័ន្តកីឡាកីឡាកររូបនេះការប្រកួតបាន ២២ ឈ្នះ ១៧ ចាញ់៣ ស្មើ២ ដែលមានន័យថា កីឡាករគួន ប៊ុនហ៊ីម មានប្រវត្តិស្គាល់ចិត្តសង្វៀនប្រដាល់ខ្លាំងជាងកីឡាករពិសី ឆ្ងាយណាស់ ដោយការដឹងពីតាក់ទិច និងពីក្បាច់ប្រយុទ្ធក៍ពិតជាល្អជាង។
យ៉ាងណាមិញកីឡាកររូបនេះ ត្រូវគេប្រដូចថាបាក់ចង្កូម និង បាត់បាត់កម្លាំងស៊ុហ្វខុសពីមុន ទើបមុនពេលការប្រកួតចាប់ផ្ដើម អ្នកគាំទ្រមិនច្រើននោះទេ យល់ថាកីឡាកររូបនេះ អាចឈ្នះ។
យោងតាមការប្រកួតជាក់ស្ដែង នៅពេលមានការចាប់ផ្តើម អ្នកទាំងពីរដាក់គ្នាទៅវិញទៅមកប្រាវៗលាន់ឮផាច់ៗពេញឆាកធ្វើឲបរិយាកាសហ៊ោរពេញជុំវិញរេញគួរអោយសរសើរ។ អ្នកទស្សនាកាន់តែស្រែកហ៑ោកញ្ជ្រៀវ នៅពេលកីឡាករទាំងពីរអាចវាយប្រយុទ្ធគ្នាកាន់តែជក់ទៅជក់មក ជាពិសេសនៅពេលម្នាក់ៗមិននឹកស្មានដល់ថាគួន ប៊ុន ហ៊ីម ដែលមិនសូវចេះនិយាយលេងច្រើននោះបែរជាបង្ហាញទេពកោសល្យផ្លុងចូលដៃគូវាយឲ្យចំគោលដៅ ដោយវាយត្រូវស្ទើរគ្រប់រសជាតិនៃគុនខ្មែរ ដែលអ្នកណាៗ ក៍មិនសរសើរមិនបាននោះ។ អ្នកមកអង្គុយទស្សនាម្នាក់ៗឈរអស់ហើយលែងអង្គុយស្ទើរគ្រប់គ្នា ជាពិសេសនៅពេលគូដណ្ដើមពានទាំងពីរវាយគ្នាឡើងរង្គើរសង្វៀន ធ្វើអោយអ្នកទស្សនាត្រូវចិត្តស្ដូកនោះ។
ឆ្លងកាត់៣ទឹកពេញ ប៊ុន ហ៊ីម វាយចំគោលដៅសំខាន់ៗល្អជាងលើសពីការប៉ាន់ស្មាន ទើបត្រូវប្រកាសឲ្យឈ្នះ ដែលអាចអោយគេឈានចូលទៅជុំពាក់កណ្តាលផ្តាច់ព្រត្រ័ដែលមានកីឡាករ៣រូបរួចទៅហើយ រួមមានបឺត សង្ឃឹម និងកីឡាករធន់ អ៊ានឡៃ ជាដើម រង់ចាំ ។
គួន ប៊ុនហ៊ីម បានឲ្យដឹងថាលោកបុកពោះខ្លះៗដែរដោយសារការប្រកួតនៅជុំទីសុទ្ធតែជើងខ្លាំងៗទើបធ្វើឲ្យបារម្មណ៍ណាមួយក៍ចង់សម្ញែងក្បាច់គុនឲអ្នកគាំទ្រដឹងផងដែរ។វិធីមានតែខំប្រឹងហ្វឹកហាត់ឲ្យញឹកញាប់មានទុនច្រើនទោះលទ្ធផលពេលនោះបែបណាលោកពេញចិត្តទទួល៕