គួន ប៊ុនហ៊ីម ឡើងវគ្គ៨នាក់ ទាំងតុកស៊ិក

0

ខុសពីអ្នកប្រដាល់មុនៗ ដែលបានឡើងវគ្គ៨នាក់ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ កីឡាករ គួន ប៊ុនហ៊ីម ដែលបានវិលមកកាន់សង្វៀនប៉ុស្តិ៍លេខ៥ម្តងទៀត ហើយឈ្នះគូប្រកួតដណ្ដើមបានកៅអី៨នាក់ បែរជាបង្ហាញអារម្មណ៍តុកស៊ិកទៅវិញ។
លោកថាជ័យជម្នះទៅកាន់វគ្គ៨នាក់ កំពុងធ្វើអោយលោកដេកមិនលក់បក់មិនល្ហើយទៀតហើយ ពិសេសក្នុងពេលដែលលោកបើបណ្ដោយអោយចាញ់ក៍ជារឿងស្ដាយ ហើយបើចង់ឈ្នះបន្ត មិនខុសពីដាក់សម្ពាធខ្លួនទាំងយប់ទាំងថ្ងៃ។

ជ័យជម្នះដែលលោកទទួលបា គឺជាព្រឹត្តិការណ៍ប្រដាលកំពូលជើងឯ TV5 BOXING KNOCK OUT SERIES (K-Cement) ដែលមានកីឡាករដំបូងទី៣២រូបជម្រុះគ្នាចាញ់ធ្លាក់ ខណៈដែលការប្រកួតកាលពីថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច ត្រូវនឹងថ្ងៃទី១២ មករា ឆ្នាំ២០១៩នាស្ថានីយ៍ប៉ុស្តិ៍លេខ៥ ក្នុងភូមិព្រែកថ្លឹងរាជធានីភ្នំពេញនោះ គូប្រកួតរបស់លោកចង់ឈ្នះខ្លាំងបំផុត។

គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង មានរិទ្ឋមានប្រវត្តិប្រកួតបាន ៦២ ឈ្នះ ៤១ស្មើ ៦ ចាញ់១៦ ត្រូវប៉ះដៃគូកីឡាករ ជា ចំរើន មកពីក្លិប អេភូថងកីឡាដោយកីឡាកររូបនេះការប្រកួតបាន ២០ ឈ្នះ ១៥ ចាញ់៥ ខណៈដែល គួន ប៊ុនហ៊ីម ត្រូវគេស្គាល់ថាជាកីឡាករជើងចាស់ និងធ្លាប់ចូលប្រកួតពានលើកមុនម្ដងហើយ តែបានត្រឹមជុំទី៣ក៍ចាញ់ហាលអាវ។ ការប្រកួត ដែលបានធ្វើឡើង គឺទឹកទី១មិនសូវឡើងកំដៅអ្វីទេ គឺប្រកួតបែបសាមញ្ញធ្វើឲការប្រកួតមិនសូវកន្ត្រាក់។

លុះចូលដល់ទឹកទី២យកម្នាក់ៗរកវិធីរកគន្លឹះវាយចូលចំរើនណ្តាលឲដួលភីងស្តូកលើរេញដោយត្រូវអាជ្ញាកណ្តាលរាប់ធ្វើឲចំនួន២ដងទឹកទី២និងទី៣ធ្វើឲ្យ ប៊ុនហ៊ីម មានតែមមួយទៀតស្របពេលមុនៗក៍វាយចូលដល់ចំនុចគោលដៅ។
ឆ្លងដល់ទឹកទី៣ជាទឹកចុងក្រោយបើទោះជាម្ខាងទៀតប្រឹងវាយសន្ឋាប់ទៅវិញឃើញវាយចូលគោលដៅដែរតែនៅតែមិនអាចឆ្មក់វាយចំកន្លែងសំខាន់រហូតចុងបញ្ចប់ត្រូវគេប្រកាសឲ្យប៊ុនហ៊ីមឈ្នះឆ្ពោះទៅកាន់ជុំទី៣ដែលមានកីឡាករ៨នាក់។

យ៉ាងមិញ គួន ប៊ុនហ៊ីម បញ្ជាក់ថា ឱកាសឈ្នះមិនមែនធ្វើអោយលោកសប្បាយចិត្តនោះទេ ជាពិសេសប្រសិនបើការប្រកួតរបស់លោកសម្រាប់ជុំក្រោយិនបានជោគជ័យ ដែលលោកយល់ថា នឹងធ្វើអោយលោកខកទទេក្នុងការត្រៀមខ្លួន។ លោកថា មានតែការខំប្រឹងហ្វឹកហាត់ និងដាក់សម្ពាធខ្លួនឯងអោយខ្លាំងប៉ុណ្ណោះទើបអាចរំពឹងច្រើនថាមិនខាតជើង សម្រាប់ការប្រឹងប្រែង។