ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព កម្ពុជា-ថៃ បញ្ចប់ដោយស្នាមញញឹមនៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្សល់ទុកនូវប្រវត្តិសាស្ត្រដ៏មានអត្ថន័យប្រចាំតំបន់អាស៊ាន

0


កាលពីថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៥ មុននេះ មហាព្រឹត្តិការណ៍ ប្រវត្តិសាសការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួប លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ បានបញ្ចប់ទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ម៉ារីស សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចូលរួមជាគណអធិបតី និង បានប្រកាសអំពីសមាសភាពក្រុមកីឡាករដែលបានចូលប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរួមមាន៖

ប្រកួតទី១: ក្រុមបាល់ទាត់គុនខ្មែរ vs ក្រុមបាល់ទាត់មួយថៃ
ប្រកួតទី២: ក្រុមបាល់ទាត់តារាកម្ពុជា vs ក្រុមបាល់ទាត់តារាថៃ
ក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារាTikTok នៃប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ បានធ្វើការប្រកួតបាល់ទាត់នៅលើវាលស្មៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។

ជាលទ្ធផល ថ្វីបើការប្រកួតលើកនេះគឺជាលក្ខណៈមិត្តភាព មិនសម្រុកយកចាញ់ឈ្នះ កីឡាករទាំងពីរភាគី ខ្មែរ-ថៃ គឺលេងបែបបច្ចេកទេស គោរពគោលការណ៍ តាមជំនាញរៀងៗខ្លួន ពីព្រោះជាធម្មតាការប្រកួតតែងតែមានចាញ់មានឈ្នះ និង មិនមានការរៀបចំឱ្យខាងភាគីណាចាញ់ឬឈ្នះ ដាក់ពិន្ទុដោយយុត្តិធម៌ ដើម្បីបង្កើតវប្បធម៌សន្តិភាព និង រឹតចំណងមេត្រីភាពតាមរយៈវិស័កីឡា ដោយបញ្ជ្រៀតជាមួយនឹងមាគ៌ាព្រះធម៌ ពុទ្ធឱវាទ ក្នុងនាមជាពុទ្ធសាសនិករួមសាសនាតែមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here