កីឡាបេស្បល៥ បើកការប្រកួតដណ្ដើមពានលើកទី១

0

កាលពីទី២២ សីហា ឆ្នាំ២០២៤ សហព័ន្ធកីឡាបេស្បល៥ សហ្វហ្វាយកម្ពុជា បានប្រកាសបើកការប្រកួត League ជាលើកដំបូង ដោយមានវត្តមានជាន់ខ្ពស់កម្ពុជា និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសិល្បករ និង តំណាង ស.ស.យ.ក ចូលរួមផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសមាជិកជាកូនក្រុមចូលក្នុងពិធីប្រកាសបើកការប្រកួតជាផ្លូវនោះផងដែរ។ ការប្រកួតដណ្ដើមពាននេះ ត្រូវបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុង Hall ការប្រកួតបាល់ទះ និង ត្រូវបើកការប្រកួតចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ សីហា ឆ្នាំ២០២៤។

លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលហ្វាយកម្ពុជា បានបង្ហាញនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំង ដែលសហព័ន្ធអាចដំណើរការនូវការប្រកួតនេះបាន។ លោកក៏សម្ដែងនូវការអរគុណដល់គ្រប់ភាគី ដែលបានចូលរួមស្ពុនស័រ និង ជួយជ្រោមជ្រែងធ្វើអោយកម្មវិធីប្រកួតនេះ បានលេចរូបរាងផងដែរ។