សហព័ន្ធកីឡាបេស្បបល សុហ្វបលកម្ពុជា ធ្វើសន្និសីទប្រកាសបើកកម្មវិធីប្រកួត Basketball5 League ផ្លូវការ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

0

កាលពីព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤ មុននេះ សហព័ន្ធកីឡាបេស្បបល សុហ្វបលកម្ពុជា- Cambodia Baseball Softball Federation បានរៀបចំធ្វើពិធីសន្និសីទសារព័ត៌មាន ស្ដីអំពីការបើកព្រឹត្តិការណ៍បហរកួត កីឡាបេស្បបល លីគ កម្ពុជា លើកទី១ ដែលនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២២-២៣ និង ២៤ ខែ សីហា ឆាប់ៗខាងមុខនេះ។

នៅក្នុងថ្ងៃសន្និសីទប្រកាសបើកកម្មវិធីនេះផងដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ចូលរួមជាគណអធិបតី ព្រមទាំងវត្តមានដៃគូ Sponsor ជាច្រើនចូលរួមជាកិត្តិយស និង ដើម្បីជាសក្ខីភាពនៃការចុះកិច្ចកុងត្រាសហការបន្ថែមជាមួយនឹងក្រុមហ៊ុនដែលជាអ្នកឧបត្ថម ហើយក៏ដូចជាផ្ដល់នូវវេទិកាកិច្ចសម្ភាសន៍ខ្លះៗអំពីដំណើរការ និង ដំណឹងការចូលរួមរបស់កម្មវិធីប្រកួត Basketball5 League នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីការចាប់ឆ្នោតរើសក្រុមប្រកួតជាផ្លូវការមុខបណ្ដារអ្នកសារព័ត៌មាន និង ភ្ញៀវកិត្តិយស ដើម្បីឱ្យកីឡាករបានត្រៀមខ្លួនរៀបចំក្នុងការចូលកងប្រកួត។

លោក ចែម តារា ប្រធានសហព័ន្ធកីឡាបេស្បបល សុហ្វបលកម្ពុជា- Cambodia Baseball Softball Federation បានបង្ហាញក្ដីរំភើបចំពោះការចូលរួមសហការយ៉ាងកក់ក្ដៅពីសំណាក់គ្រប់បណ្ដា Sponsors ទាំងអស់ដែលបានចូលរួមលើកស្ទួយ គាំទ្រវិស័យកីឡា បេស្បបលក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានសកម្មភាព និង ឈានឡើងពីមួយកម្រិតទៅមួយកម្រិតទៀត។