សហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា ត្រៀមបើកការប្រកួតថ្នាក់ជាតិ

0

កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី៣០​ ខែ​មិថុនាឆ្នាំ​២០២៤​ លោក​ ឆែម​ តារា​ ប្រធានសហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា បានបើកសន្និសីទធំមួយ អមដោយការធ្វេីកិច្ច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU) ជាមួយដៃគូ​សហការ​ ចំនួន២ គឺជាមួយ លោកស្រី​ Chariya Chea ​ស្ថាបនិក​ និង ជាអគ្គនាយិកា​​ក្រុមក្រុមហ៊ុន​ A2Z SOLUTION  និង ជាមួយលោក​ ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ចាងហ្វាងសាព័ត៌មាន ផ្ទះតារា Home Stars​ ដើម្បីប្រកាសថា នៅអំឡុងចុងខែ៨ខាងមុខ សហព័ន្ធនឹងបើកការប្រកួត Baseball 5 ធំមួយ ដោយសហព័ន្ធស្នើសុំអោយដៃគូសហការថ្មី គឺ លោកស្រី ជា ចរិយា និង លោក ផាត់ តារារដ្ឋ  ចូលរួម​សហការ​ផ្សព្វផ្សាយ​ ក៏ដូចជា​ស្វែងរកដៃគូ​ឧបត្ថម្ភ​គាំទ្រ​ថវិការ​ ដេីម្បី​អភិវឌ្ឍន៍​ទៅលេី​វិស័យ​ កីឡាបេស្ប​ល​ សុហ្វបល​ បេស្ប​លហ្វាយកម្ពុជា​ អោយកាន់តែមានភាពរីកចំរេី​ន​ទៅមុខ​កាន់តែខ្លាំង​ ទាំងលេីឆាកជាតិ​ និង​អន្តរជាតិ​។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ធំ ដែលសហព័ន្ធគ្រោងនឹងធ្វើនោះ គឺត្រៀម​ខ្លួនរៀបចណការប្រកួត​ពានរង្វាន់​ #លីគបេស្បលហ្វាយ​ កម្ពុជា​ ឆ្នាំ​២០២៤​ ដែលគ្រោងនឹងរៀបចំនៅថ្ងៃ​ទី២១​ ដល់​ ២៤​ ខែសីហា​ ឆ្នាំ​២០២៤​ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ក៏នឹងផ្ដល់អោយម្ចាស់ជំនួញ និង ម្ចាស់អាជីវកម្មតូចធំ ដែលចង់រួមចំណែកជួយដល់កីឡា Baseball 5 បានរួមចំណែកក្នុងនាមជាអ្នកស្ពុនស័រផងដែរ។

ការប្រកាសសន្និសីទពីការប្រកួតថ្នាក់ជាតិកាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី៣០​ ខែ​មិថុនាឆ្នាំ​២០២៤​ លោក​ ឆែម​ តារា​ ប្រធានសហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា បានបើកសន្និសីទធំមួយ អមដោយការធ្វេីកិច្ច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU) ជាមួយដៃគូ​សហការ​ ចំនួន២ គឺជាមួយ លោកស្រី​ Chariya Chea ​ស្ថាបនិក​ និង ជាអគ្គនាយិកា​​ក្រុមក្រុមហ៊ុន​ A2Z SOLUTION និង ជាមួយលោក​ ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ចាងហ្វាងសាព័ត៌មាន ផ្ទះតារា Home Stars​ ដើម្បីប្រកាសថា នៅអំឡុងចុងខែ៨ខាងមុខ សហព័ន្ធនឹងបើកការប្រកួត Baseball 5 ធំមួយ ដោយសហព័ន្ធស្នើសុំអោយដៃគូសហការថ្មី គឺ លោកស្រី ជា ចរិយា និង លោក ផាត់ តារារដ្ឋ ចូលរួម​សហការ​ផ្សព្វផ្សាយ​ ក៏ដូចជា​ស្វែងរកដៃគូ​ឧបត្ថម្ភ​គាំទ្រ​ថវិការ​ ដេីម្បី​អភិវឌ្ឍន៍​ទៅលេី​វិស័យ​ កីឡាបេស្ប​ល​ សុហ្វបល​ បេស្ប​លហ្វាយកម្ពុជា​ អោយកាន់តែមានភាពរីកចំរេី​ន​ទៅមុខ​កាន់តែខ្លាំង​ ទាំងលេីឆាកជាតិ​ និង​អន្តរជាតិ​។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ធំ ដែលសហព័ន្ធគ្រោងនឹងធ្វើនោះ គឺត្រៀម​ខ្លួនរៀបចណការប្រកួត​ពានរង្វាន់​ #លីគបេស្បលហ្វាយ​ កម្ពុជា​ ឆ្នាំ​២០២៤​ ដែលគ្រោងនឹងរៀបចំនៅថ្ងៃ​ទី២១​ ដល់​ ២៤​ ខែសីហា​ ឆ្នាំ​២០២៤​ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ក៏នឹងផ្ដល់អោយម្ចាស់ជំនួញ និង ម្ចាស់អាជីវកម្មតូចធំ ដែលចង់រួមចំណែកជួយដល់កីឡា Baseball 5 បានរួមចំណែកក្នុងនាមជាអ្នកស្ពុនស័រផងដែរ។