សហព័ន្ធ​កីឡាបេស្បល​ ប្រកាសធ្វើសន្និសីទទ្រង់ទ្រាយធំ

0

នៅថ្ងៃអាទិត្យ ទី៣០ មិថុនា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា ក្រោមការដឹកនាំរបស់លោក ឆែម ដារ៉ា ប្រធានសហព័ន្ធ នឹងរៀបចំសន្និសីទកាសែតធំមួយ នៅអគារការិយាល័យជាតិអូឡាំពិកកម្ពុជា ទល់មុខរង្វង់មូលវត្តសំពៅមាស ដើម្បីប្រកាសពីការប្រកួតទ្រង់ទ្រាយធំមួយនាពេលខាងមុខ និង ដើម្បីប្រកាសបង្ហាញមុខពីដៃគូសហការ។

យោងតាមការបង្ហោះលើផេកផ្លូវការរបស់សហព័ន្ធបានសរសេរថា “សេចក្ដីជូន​ដំណឹង​ ជូនចំពោះមហាជន​ដែលនិយមលេងកីឡា និងអ្នគាំទ្រកីឡាបេស្បល​ បេស្បលហ្វាយទាំងក្នុង និងក្រៅប្រទេសអោយបានជ្រាបថា​ សហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា​ និងធ្វេីការរៀបចំ​ សន្និសីទ​សារព័ត៌មាន​មួយ​​ស្ដីអំពី ព្រឹត្តិការណ៍ប្រកួតពានរង្វាន់_លីគបេស្បលហ្វាយ កម្ពុជា ប្រចាំឆ្នាំ២០២៤​ ដោយកម្មពិធីនឹងធ្វេីឡេីងនៅ​វេលា​ម៉ោង​ ៩ព្រឹក​ នាថ្ងៃ​អាទិត្យ​ ទី៣០​ ខែមិថុនា​ ឆ្នាំ២០២៤​ សប្ដាហ៍​នេះ​ នៅអគារ​ការិយាល័យ​ជាតិ​អូឡាំពិក​កម្ពុជា​។

អាស្រ័យ​ហេតុ​ដូចនេះ​ សហព័ន្ធ​សូមអញ្ជើញមហាជន​ អ្នកគាំងទ្រ​ និងបណ្តា​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​បណ្ដាក្រុមហ៊ុននានា​ អញ្ជេីញចូលរួមទាំងអស់គ្នា”។

កម្មវិធីនេះក៏នឹងមានការសហការផ្សព្វផ្សាយជាមួយ សារព័ត៌មាន ផ្ទះតារា ផងដែរ ជាមួយនឹងការប្រកាសនេះ ក៏សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ចូលរួមផ្ដិតរូបភាពតាមការគួរ។