ក្រោយខកខានឡើងសង្វៀនជាង 10 ឆ្នាំ លោកគ្រូ ឡឹក វិបុល ម្ចាស់អាវមាស TV5 នៅតែអាចផ្ដួលគូប្រកួតកីឡាករឡាវ ក្នុងទឹកទី2

0

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញចំណាយពេលវេលាមិនដល់2ទឹកស្រួលបួលផង កីឡាករ ឡឹក វិបុល ម្ចាស់អាវមាសTV5 កាលពីឆ្នាំ 2021 បានផ្ដួលគូប្រកួតមកពីប្រទេសឡាវ ឱ្យបោះបង់ការប្រកួតភ្លាមៗ កាលពីរាត្រីថ្ងៃទី 15 មិថុនា 2024 ថ្មីៗនេះនៅសង្វៀន គុនខ្មែរប៉ុស្តិ៍លេខ5 ព្រែកកំពឹស។

ការវិលត្រឡប់ជាលើកទីមួយ យោងតាមការប្រកាសនៃមូលហេតុដែលធ្វើឱ្យកីឡាករ ឡឹក វិបុល វិលចូលកងប្រកួតនៅលើសង្វៀនវិញ ដោយសារតែចង់រំឮកពីទេពកោសល្យដែលខ្លួនមាន ក៏ដូចជាចង់បង្ហាញឱ្យបងប្អូនអ្នកគាំទ្រមួយចំនួនបានឃើញនូវអាវមាសកិត្តិយសដែលលោកទទួលបានពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ដែលជាទីកន្លែងធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះបោះសម្លេងមកទល់សព្វថ្ងៃ។

កីឡាករ ឡឹក វិបុល ក៏នឹងត្រៀមខ្លួនជាថ្មីម្ដងទៀតក្នុងការឡើងសង្វៀនប្រកួត ជាមួយនឹងការហ្វឹកហាត់រាងកាយឱ្យកាន់តែរឹងមាំ ស្វាហាប់ជាងនេះ ដើម្បីយកជ័យជម្នះជាថ្មីជូនអ្នកគាំទ្រលោកមិនឱ្យខកបំណងនោះឡើយ។

សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាតាមដាននូវគូប្រកួតថ្មីៗនៅសប្ដាហ៍ក្រោយៗបន្តទៀតទស្សនិកជនអាចស្វែងរកបានតាមការបង្ហោះនៅលើហ្វេកប៊ុកផេកផ្លូវការ ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ឬ TV5 Cambodia ។ ទស្សនិកជនក៏អាចទស្សនាផ្ទាល់បាននៅសង្វៀនព្រែកកំពឹស រៀងរាល់ថ្ងៃ សៅរិ៍ ចាប់ពីម៉ោង6ល្ងាចតទៅ ឬ ទស្សនាតាមការ Live ផ្ទាល់លើFacebook page និង កញ្ចក់ទូរស្សន៍ TV5។