នារាត្រីថ្ងៃទី 02 ខែ កុម្ភះ ឆ្នាំ2024 មុននេះ ការប្រកួតកីឡាប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 កាន់តែមានសន្ទុះនៃកំណើនអ្នកចូលទៅទស្សនាផ្ទាល់នៅក្នុង Studio ព្រែកកំពឹស និង តាមការ Live ផ្ទាល់ច្រើនកុះករគួរឱ្យកត់សម្គាល់។
អ្វីដែលកាន់តែកក្រើកសង្វៀនគុនខ្មែរនាសប្ដាហ៍បើកទំព័រថ្មីនៃដើមខែកុម្ភះនេះ គូប្រកួតអន្តរជាតិពិសេសៗចំនួន3ប្រទេសផ្សេងគ្នារួមមាន កម្ពុជា ថៃ និង ឡាវ ក្នុងរាត្រីថ្ងៃទី 02 នេះកាន់តែកក្រើក។
ពិសេសគូទី2 ដែលកីឡាករកម្ពុជា រីវ៉ា សាវ៉េត មកពីក្លឹប មហិទ្ធិរិទ្ធមេសរថ្ងរគុនខ្មែរខេត្តស្វាយរៀង នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នាជាមួយនឹង កីឡាក SING YAI បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅក្នុង Studio ស្រែកហ៊ោរកញ្ជ្រៀវកងរំពងដោយសារការបដាល់ចាប់តាំងពីតឹកទី1រហូតដល់តឹកផ្ដាច់ព្រ័ត្ត កីឡាករទាំងកម្ពុជា និង ឡាវ ហាក់មិនព្រលែងដៃ និង មិនមានភាពហត់នឿយ។
ប៉ុន្តែជាលទ្ធផល គូអន្តរជាតិបើកឆាកនាខែថ្មីនេះកីឡាករ SING YAI មកពីប្រទេសឡាវហាក់មានព្រៀបជាងក៏ឡាករកម្ពុជាដោយអាចយកជ័យជម្នះបាននៅក្នុងតឹកទី5 ដែលជាទឹកផ្ដាច់ព្រ័ត្ត។
យ៉ាងណាមិញសម្រាប់គូអន្តរជាតិផ្សេងទៀត នៅក្នុងសប្ដាហ៍នេះកីឡាករកម្ពុជា ក៏បានយកឈ្នះកីឡាករមកពីប្រទេសថៃ ដែលជាលទ្ធផលដែលអ្នកស្នេហាវិស័យកីឡាហាក់រំភើប និង សង្រួមចិត្តមកវិញខណៈគូអន្តរជាតិយើងកីឡាករកម្ពុជានៅតែអាចយកឈ្នះគូប្រកួតមកពីក្រៅប្រទេសបាន។