កាលពីថ្ងៃទីអាទិត្យទី 24 ខែ ធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះគូពិសេសអន្តរជាតិរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 លើសង្វៀនគុនខ្មែរ បានធ្វើឱ្យអ្នទស្សនាចាប់អារម្មណ៍ ជាមួយនឹងឈុតឆាកវាយគ្នាទៅវិញទៅមកពីមួយគូទៅមួយគូយ៉ាងជក់ចិត្តជាមួយនឹងលទ្ធផលរហូតដល់គូចុងក្រោយ។
អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និង លើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែ អ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកតែលុយ ហើយកីឡាករដែល ស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បី តែម្តង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។
មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់ អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្តើមខ្សែក្រវាត់បែបនេះក ក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិ ការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្តល់អោយ កីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបាន តម្លៃខ្លួនខ្ពស់ពីការប្រកួត។