មិនទាន់ប្រកួតផង រឿង សោភ័ណ្ឌ និង បឺត សង្ឃឹម បានប្រាក់លានៗបាត់

0

នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ កីឡាករ រឿង សោភ័ណ្ឌ និង កីឡាករ បឺត សង្ឃឹម នឹងឡើងសង្វៀនអន្តរជាតិ ឡើងប្រកួតជាមួយកីឡាករបរទេស នៅសង្វៀនថោន ដែលជាការប្រកួតដ៏ធំ កម្រិតអន្តរជាតិជាផ្លូវការហើយ ខណៈដែលកីឡាករទាំងពីរបានបង្ហាញនូវជំហរយ៉ាងមុតមាំ គឺត្រូវតែយកជ័យជម្នះជូនហ្វេនៗអោយខានតែបាន ដោយសម្អាងលើការហ្វឹកហាត់ត្រៀមខ្លួនយ៉ាងពេញលេញ។

ជាមួយនឹងការលើកទឹកចិត្តដល់កីឡាករទាំងពីរ ក្រុមហ៊ុនឆ្នោត លាភមហាសម្បត្តិ ឡូតូ តំណាងដោយលោក ឈិន ឡាក់គី បានអញ្ជើញកីឡាករទាំងមកទទួលថវិកាឧបត្ថម្ភ ក្នុងម្នាក់២លានរៀល ជាការលើកទឹកចិត្ត និង ដើម្បីកីឡាករទាំងពីរកាន់តែមានកម្លាំងចិត្ត មុនឡើងប្រកួតជាមួយកីឡាករបរទេស។

ក្នុងនោះលោក ឈិន ឡាក់គី ក៏បានប្រកាសថា អ្នកឧកញ៉ា ដែលជាអគ្គនាយកក្រុមហ៊ុន ឆ្នោត លាភ មហាសម្បត្តិឡូតូ ក៏នឹងបន្ថែមក្នុងម្នាក់២លានរៀលទៀតផងដែរ ប្រសិនបើការប្រកួតនៅក្នុងថ្ងៃនោះអាចយកឈ្នះលើកីឡាករបរទេសបាន។ ជាមួយនឹងការលើកទឹកចិត្តនេះ ទើបមានការសរសើរយ៉ាងខ្លាំង ចំពោះអ្នកឧកញ៉ា អគ្គនាយក ក្រុមហ៊ុន លាភ មហាសម្បត្តិ ឡូតូ ដែលយកចិត្តទុកដាក់ជួយដល់វិស័យកីឡា រួមមានកីឡាករបាល់ទាត់ ទូកង និង កីឡាករប្រដាល់នៅក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថា រឿង សោភ័ណ្ឌ នឹងត្រូវឡើងប្រកួតជាមួយកីឡាករអេស្ប៉ាញ ហើយកីឡាករ បឺត សង្ឃឹម នឹងត្រូវឡើងប្រកួតជាមួយកីឡាករ ទីម័រ ខណៈដែលគូប្រកួតរបស់ពួកគេគឺសុទ្ធតែល្បី និង ខ្លាំងក្លា នៅលើសង្វៀន។ យ៉ាងណាមិញគេជឿថា នៅថ្ងៃទី៥ វិច្ឆិកា នេះ កីឡាករកម្ពុជាទាំងពីរនឹងធ្វើបានល្អ ដោយរួមទាំង ព្រំ សំណាង ដែលជាគូឯកមួយផង៕