សូត្រ ប៊ុនធី គ្រងតំណែងជើងឯកខារ៉ាបាវ

0

ទីបំផុតការប្រកួតជ្រើសរើសជើងឯកអន្តរជាតិខារ៉ាបាវ កាលពីថ្ងៃសៅរ៍ទី១៧ វិច្ឆិកា ឆ្នាំ២០១៨ កីឡាករកម្ពុជា សូត្រ ប៊ុនធី បានក្លាយជាម្ចាស់ខ្សែក្រវាត់ដូចការគ្រោងទុក ដោយទទួលបានទឹកប្រាក់២០លានរៀល អមដោយខ្សែក្រវាត់១ ខណៈដែលកីឡាករថៃដែលបានចំណាត់ថ្នាក់លេខ២ គឺបានតែ១២លានរៀល ពោលគឺខុសតម្លៃរង្វាន់គ្នា ជិត២ដង។

លោក រាជ សូផែន ប្រធានគណកម្មផ្ដល់ពិន្ទុប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ធ្វើបានយ៉ាងល្អ សម្រាប់ការប្រកូត ក្នុងវគ្គបញ្ចប់។ កីឡាករទាំងពីរ បញ្ចេញសមត្ថភាពពីការត្រៀមខ្លួនធ្វើអោយអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់មនុស្សភាគច្រើនផ្ដោតការចាប់អារម្មណ៍។ លោកថា កីឡាករ បានក្លាយជាម្ចាស់ជើងឯកខារ៉ាបាវ បន្ទាប់ពីការប្រកួតនេះ ជ្រើសបានជើងឯកបានចំនួន៣លើកមកហើយ។ ហេតុផលដែល សូត្រ ប៊ុនធី បានឡើងមកប្រកួតយកខ្សែក្រវាត់នេះ គឺបន្ទាប់ពីពេលកន្លង គេប្រកួតប្រជែងសន្សំពិន្ទុ ហើយដណ្ដើមបានពិន្ទុលេខ១ក្នុងពូល ស្របគ្នាដែលកីឡាករថៃ Phat Thana ក៏ឈរលំដាប់ទី១ក្នុងពូលបរទេសដូចគ្នា។កីឡាករ សូត្រ ប៊ុនធី ពិតជាមានកិត្តិយសខ្លាំងណាស់ចំពោះអ្វីដែលគេធ្វើបាន ប៉ុន្តែក៍បានធ្វើក្ដីស្រម៉ៃរបស់កីឡាករថៃបាត់បង់ឱកាសពីការខំប្រឹងប្រែង ដែលគេធ្វើតាំងពីពេលបើកឆាកផងដែរ៕