▪ សមាគមតន្ត្រីសំនៀងជនពិការ ដឹកនាំដោយលោក ចាប តូ (ងងឹតភ្នែកទាំងពីរ)ជាប្រធាន ដោយមានលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាប្រធានកិត្តិយស លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា និង កញ្ញា ឌួង ហ្សូរីដា លោក តាំង សុឃី ជាអនុប្រធានកិត្តិយស ជាអាណាព្យាបាលផ្ទាល់របស់ជនពិការភ្នែកនិងកាយសម្បទាជិត៧០០នាក់(៩០%ពិការភ្នែក ១០% ពិការ កាយសម្បទាជួយដឹកដៃជនពិការភ្នែក)។
▪ កីឡាករ កីឡាការិនី អត្តពលិកជនពិការភ្នែក កាយសម្បទាដែលចូលរួមប្រកួតក្នុងព្រឹត្តការណ៌អាស៊ានប៉ារ៉ាហ្គេម មកពីក្នុងសមាគមខាងលើដែលដីនិងអគារស្នាក់នៅគឺជា ព្រះរាជអំណោយនិងអំណោយរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសប្បុរសជន បានសាងសង់ឲ្យជនមានពិការភាពភ្នែកស្នាក់នៅនិងបណ្តុះបណ្តាលជំនាញ មានទីតាំងនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
▪ សមាគមបានបង្រៀន ជំនាញ ម៉ាស្សា តន្ត្រី ចម្រៀង កាន់ឧបករណ៌ភ្លេង ជំនាញពិធីករ ។ល។ ដល់ជនពិការភ្នែក។
❖ ដើម្បីចូលរួមលើកកំពស់វិស័យកីឡា កីឡាករ កីឡាការិនី ដែលមានពិការភាពភ្នែកនិងកាយសម្បទាចំនួន១៨នាក់ ក្នុងសមាគមបានហ្វឹកហាត់វិញ្ញាសារ រត់ប្រណាំង គប់ស្នរ បោះដុំដែក គប់ថាស លោតចម្ងាយ។
▪ ឆ្លងកាត់ការហ្វឹកហាត់ក្នុងកំឡុងពេលស្តាតមរតកតេជោជាប់ស៊ីហ្គេម កីឡាករកីឡាការិនីត្រូវហ្វឹកហ្វឺននៅទីលានជិតសមាគម ដោយឡែកគួរឲ្យរន្ធត់កីឡាករពិការភ្នែកឈ្មោះ នុន ធារ៉ា អាយុ២៣ឆ្នាំ បានរងគ្រោះថ្នាក់វិះអស់ជីវិត ដោយសារពេលរៀនចោលស្នរ គាត់ចោលបានឆ្ងាយល្អ ពេលឮអ្នកឈរមើលនិងគ្រូបង្វឹកស្រែកហ៊ោទះដៃ ធារ៉ា រំភើបពេកក៏រត់ចូលទៅរកកន្លែងស្នរធ្លាក់ដោតជាប់ដី ហើយក៏ជុងស្នរដោតជាប់បំពង់ករធ្លាយពីមុខទៅក្រោយគួរឲ្យរន្ធត់បំផុត ប៉ុន្តែអភិនីហាមាន ជីវិតថ្លៃស្នរបុកមិនចំសសៃពិសេសទេខុស១មីលីម៉ែត្រប៉ុណ្ណោះ ធារ៉ាត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេទ្យថាក្នុង១លានគ្មានមួយដែលមានគ្រោះថ្នាក់បែបនេះហើយមិនប៉ះពាល់ជីវិត ក្រោយសម្រាកបាន១អាទិត្យធារ៉ាចេញពីពេទ្យមកស្នាក់នៅសមាគម និងបន្តចូលមកស្នាក់នៅចាប់ផ្តើមហ្វឹកហាត់សាកល្បងក្នុងភូមិកីឡាមរតកតេជោដោយទើបកាត់ថ្នេដេរបំពង់ករកាលពីថ្ងៃទី២៩ខែ០៥ថ្មីនេះ និងមិនទាន់ជាសះស្បើយទេ។
▪ នៅថ្ងៃទី០៤ ខែ០៦ ធារ៉ាក៏ចូលប្រកួតរត់ចម្ងាយ ១៥០០ម ទទួលបានមេដាយសំរិទ្ធ អ្វីដែលធ្វើឲ្យលោកជំទាវញ៉ែម មរកត ភ័យស្រែកយំដោយសារកីឡាករធារ៉ាមុនរត់ដល់ទីគឺមានស្ថានភាពទន់ខ្លួនឈរលែងជាប់បាត់មាត់បាត់ករ លោកជំទាវនិយាយទាំងទឹកភ្នែកថា ក្តីបារម្ភទី១ គឺ កូនគាត់មានគ្រោះថ្នាក់វិះអស់ជីវិតម្តងហើយ ទី២ មកផ្សងគ្រោះថ្នាក់ម្តងទៀតដោយរត់រហូត១៥០០ម ដែលអាចបង្ករគ្រោះថ្នាក់រើស្នាមរបួសព្រោះបំពង់ករធ្លាយពី១ចំហៀងទៅ១ចំហៀងទៀតស្នាមវះយកស្នរចេញធំណាស់ពេទ្យឲ្យថ្នមខ្លួន៣ខែសិន ប៉ុន្តែធារ៉ាបែជាមកប្រថុយរត់ប្រណាំង រង្គើដងខ្លួនបែបនេះ ពិសេសស្អែកឡើងក៏បន្តប្រកួតគប់ស្នរ ទៀតដោយមិនបានលទ្ធផលទេព្រោះពុំទាន់មានកម្លាំងគ្រប់គ្រាន់។
▪ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏តស៊ូមិនរាថយមិនឲ្យសម្តេចពុកនាយករដ្ឋមន្ត្រី និងពុកម៉ែបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមឡើយ កីឡាករ នុន ធារ៉ា ជនមានពិការភាពភ្នែក ទទួលបានមេដាយសំរិទ្ធ១ ជូនសម្តេចពុកនាយករដ្ឋមន្ត្រី សម្តេចម៉ែកិត្តិបណ្ឌិត ជូនជនរួមជាតិ ជូនប្រទេសជាតិគួរជាទីមោទនៈ។
▪ ចំណែកកីឡាករ ឱកីឡាការិនី ពិការភ្នែកជាច្រើនទៀត ក៏ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ជាបន្តបន្ទាប់ ទាំងនេះគឺចាការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមដោយបង្ករឱកាសដល់ជនមានពិការភាពបានចូលរួមប្រកួតកីឡាទៅតាមសមត្ថិភាពរបស់ខ្លួន។
❖ លទ្ធផលការប្រកួតថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៣
1. កីឡាករ ណុនធារ៉ា (មានគ្រោះថ្នាក់មុតស្នរពេលហ្វឹកហាត់) ទទួលបាន មេដៃសំរិទ្ធ លើវិញ្ញាសារត់ ១៥០០ ម៉ែត្រ
❖ លទ្ធផលការប្រកួតថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ 2023
1. កីឡាករ រឿន រិន ទទួលបាន មេដៃប្រាក់ លើវិញ្ញាសារ គប់ស្នរ
2. កីឡាករ ឡាច រីណា ទទួលបាន មេដៃសំរិទ្ធ លើវិញ្ញាសារ គប់ស្នរ
❖ លទ្ធផលការប្រកួតថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ 2023
1. កីឡាករ សម្បត្តិ សំបាន ទទួលបាន មេដៃប្រាក់ វិញ្ញាសារ បោះដុំដែក
2. កីឡាករ ថា ផាន់និត ទទួលបាន មេដៃសំរិទ្ធ វិញ្ញាសារ បោះដុំដែក
3. កីឡាការិនី ហឿនណាវី ទទួលបាន មេដៃសំរិទ្ធ វិញ្ញាសារ រត់ប្រណាំង 800 ម៉ែត្រ
4. កីឡាការិនី ក្រឹមឡុង ទទួលបាន មេដៃសំរិទ្ធ វិញ្ញាសារ រត់ប្រណាំង 800ម៉ែត្រ
❖ សរុបត្រឹមថ្ងៃទី ០៧ ជនពិកាភ្នែកបានមេដាយ ប្រាក់ ២ សំរិទ្ធ ៤ នៅមានវិញ្ញាសារជាបន្តបន្ទាប់ទៀត។