នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៣ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា បានប្រកាសលាចេញពីតំណែងនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះក្រោយក្រុមបាល់ទាត់ U22 ជម្រើសជាតិកម្ពុជាចាញ់មីយ៉ាន់ម៉ា ២-០ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធបាល់ទាត់កីឡាកម្ពុជា នឹងសម្រេចចិត្តចុះចេញពិតប្រាកដ ព្រោះលោកបានសរសេរកន្លងមកថា ៖ [ បើការប្រកួតបាល់ទាត់របស់កម្ពុជាមិនអាចឆ្លងកាត់វគ្គចម្រុះនៅក្នុងពូលA ហើយឆ្ពោះទៅលេងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្ញុំសុំលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់កម្ពុជាភ្លាម ]
#កិត្តិយសផ្សារភ្ជាប់នឹងទំនួលខុសត្រូវ
🙏G Sao Sokha🥹