កីឡាករកម្ពុជា 2រូប ឈ្នះមេដាយមាស លើប្រភេទកីឡា Soft Tennis វិញ្ញាសា វាយគូបុរស

0

កីឡាករសូហ្វតិន្នីសកម្ពុជាដណ្តើមបានមេដាយមាស១ និងប្រាក់១បន្ថែមទៀតលើវិញ្ញាសាវាយគូបុរសនៅរសៀលថ្ងៃទី៧ ខែឧសភា បន្ទាប់ពីដណ្តើម​បានមេដាយមាស១លើវិញ្ញាសាវាយគូចម្រុះបុរសនារីកាលពីម្សិលមិញ។

ពិធីបំពាក់មេដាយជូនកីឡាករសូហ្វតិន្នីសធ្វើឡើងក្រោមវត្តមានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជារំពឹងថា អត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជានឹងទទួលបានលទ្ធផលល្អបន្ថែមទៀតក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ។

LEAVE A REPLY

Please enter your comment!
Please enter your name here