កញ្ញា អោក សុម៉ាដាលីស មិនអស់ចិត្តរឿងគណះកម្មាការធ្វើការចន្លោះប្រហោង

0


គណៈកម្មាកររៀបចំការប្រកួតរបស់ UYFC Soccer League 2023 សម្រេចអោយក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) ចាញ់ដោយស្វ័យប្រវត្តិ ដោយអនវត្តន៍តាមច្បាប់។
ក្នុងនាមខ្ញុំជាសមាជិករបស់ក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ (ស.ស.យ.ក ស្រុកខ្សាច់កណ្តាល) សូមលើកហេតុផលខ្លះ ដែលទាក់ទងនឹងរឿងនេះ :

1. វាជាកំហុសរបស់ក្រុមយើងដែលមិនបានឆែកកីឡាករដិតដល់ ព្រោះកីឡាករលាក់ពត៌មាន គិតថាគេមិនស្គាល់ ដើម្បីចង់លេង ដែលជាហេតុធ្វើអោយមានកំហុសនេះកើតឡើង (ក្រុមម្ខាងទៀតតវ៉ាក្រោយលេងចប់ការប្រកួត 90នាទី ដោយបានគិតទុកមុនថានឹងតវ៉ាពេលក្រុមខ្លួនចាញ់) ។
2. គណៈកម្មការផ្តល់សិទ្ធិអោយក្រុមម្ខាងឡើងទៅវគ្គ 4ក្រុមវិញ ដោយអះអាងលើការតវ៉ាត្រូវនឹងច្បាប់ដែលចែង តែឯណាទៅទំនួលខុសត្រូវរបស់គណៈកម្មកររៀបចំពានរង្វាន់នេះ? បង្កើតពានរង្វាន់នេះឡើងមក តែមិនអាចគ្រប់គ្រងកីឡាករទាំងស្រុងបាននៅក្នុងវគ្គដ៏សំខាន់ ដោយសារប្រើប្រាស់ពាក្យថា គណៈកម្មការតិចមិនអាចគ្រប់គ្រងកីឡាករបានទាំងអស់។

3. ច្បាប់គឺច្បាប់ តែក្រុមម្ខាងទៀតក៏បានបំពានច្បាប់ ដោយប្រើប្រាស់កីឡាករម្នាក់ដែលជាប់ឈ្មោះលេងលីកអាជីព Metfone Cambodia League 2020 ។ កីឡាករម្នាក់នោះបានលេង 4ប្រកួតហើយក្នុងពានរង្វាន់ UYFC Soccer League 2023 នេះ គឺ 3ប្រកួតក្នុងវគ្គចែកពូល និង1ប្រកួតក្នុងវគ្គ 16ក្រុមចុងក្រោយ (មិនលេងនៅវគ្គ 8ក្រុមចុងក្រោយ តែបានចុះឈ្មោះកីឡាករបម្រុង ដោយសារខ្លាចពាក់ព័ន្ធ និងបានរៀបចំតវ៉ាក្រុមខ្ញុំ បើសិនក្រុមខ្លួនចាញ់) ។
4. បើតាមច្បាប់ កំហុសកើតមានរៀងខ្លួន តែចោទមកអោយក្រុមខ្ញុំធ្លាក់ តែម្ខាងទៀតឡើងវិញ (ប្រកួតចប់ 90នាទី ម្ខាងទៀតបានចាញ់ក្រុមខ្ញុំដោយលទ្ធផល 2-1 ) ។

ក្រុមនីមួយៗបានចំណាយទាំងថវិការ និងពេលវេលាយ៉ាងច្រើន និងបានលះបង់ជួយក្រុមខ្លួន ដើម្បីឡើងមកប្រកួតប្រជែងយកពាន តែបែរជាធ្លាក់ដោយសារការតវ៉ា ទាំងដែលក្រុមទាំងពីរមានកំហុសដែលខុសពីច្បាប់ដែលចែងដូចគ្នា។
តើឯណាទៅយុត្តិធម៍?

សូមបងប្អូនដែលស្រលាញ់បាល់ទាត់ និងតាមដានក្នុងពានរង្វាន់ UYFC Soccer League 2023 ជួយគិត និងបញ្ចេញយោបល់ទៅលើការរៀបចំ និងការកាត់ក្តីរបស់គណៈកម្មការទៅលើរឿងនេះផង។