ការប្រកួតកីឡាគុណល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2022ត្រូវបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី30 ខែធ្នូ ឆ្នាំ2022មុននេះ នៅក្នុងសាលអគារដំបូលទូក សកលវិទ្យាល័យភូមិភ្នំពេញ ដោយបានជ្រើសរើសបានចំណាត់ថ្នាក់លេខមួយ លេខពីរ និង លេខបីអមមេដៃ។
ព្រឹត្រការណ៍ប្រកួតគុនល្បុក្កតោនេះគេឃើញ អ្នកនាង ជិន នារីរត្ឋ័ តំណាងអោយ អ្នកនាង នួន សុន្ទរី អគ្គនាយិកា ក្រុមហ៊ុន ឃូសស៊ី បាននាំយកថវិការចំនួន15000$ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិ ជ្រើសរើសជើងឯកល្បុក្កតោ។អ្នកនាងថា ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណរបស់ខ្មែរយើងដែលមានប្រវត្តិយូលង់ណាស់មកហើយ ទើបអ្នកនាងចង់ជួយអោយក្បាច់គុនមួយនេះល្បីល្បាញពេញសកលលោក អ្វីដែលធ្វើអោយអ្នកនាងរំភើបខ្លាំងបំផុតនោះគឺ ក្បាច់គុនល្បុក្កតោដែលអ្នកនាងខំធ្វើការបំផុសបំផុលអោយមានការគាំទ្រនោះគឺបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូ ហើយអ្នកនាងក៏ចង់ធ្វើជាគំរូមួយអោយកូនខ្មែរ និង អ្នកដែលមានធនធានផ្សេងទៀតងាកមកជួយវិស័យកីឡាគុនខ្មែរដូចអ្នកផង។
ការចូលរួមជួយដល់ក្បាច់គុនល្បុក្កតោដដែលហើយដដែលទៀតនេះ គឺជាសេចក្តីសុខមួយរបស់អ្នកនាង ទោះបីជាមានមតិខ្លះរិះគុណថាអ្នកនាងធ្វើព្រោះចង់ល្បីក៏ដោយ។តែផ្ទុយទៅវិញសកម្មភាពទាំងនេះគឺជាចលនាមួយដើម្បីលើកស្ទួយ និង អភិរក្សនៅក្បាច់គុនដូនតាខ្មែរយើងដែលលោកបានបន្សល់ទុកអោយ។