កាលពីព្រឹកថ្ងៃទី៣០ ធ្នូ លោក K01 បានបើកការប្រកួតបាល់ទាត់ទ្រង់ទ្រាយធំនៅលើទឹកដីកំណើតរបស់លោក ដែលស្ថិតនៅ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានកីឡាករចំនួន៦ក្រុមប្រកួតគ្នាដណ្ដើមពានក្រុមហ៊ុនរបស់លោកផ្ទាល់តែម្ដង។ ការប្រកួតនេះ ប្រកាសបើកនៅព្រឹកថ្ងៃទី៣០ ធ្នូ និង បញ្ចប់នៅថ្ងៃទី១ មករា ក្នុងឆ្នាំ២០២៣។ លោក K01 បានអះអាងថាការប្រកួតនេះ លោក និងភរិយា បានចំណាយអស់ជាង២ម៉ឺនដុល្លារ ហើយមូលហេតុដែលលោកសម្រេចចិត្តរៀបចំអោយមានការប្រកួតនេះឡើង គឺដោយសារតែចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងចង្កោមយុវវ័យ។
លោកថា នេះគឺជាការចូលរួមបំផុសវិស័យកីឡានៅលើទឹកដីកំណើត ហើយលោកក៏មានមោទនភាពផងដែរ ដែលមានឱកាសរៀបចំការប្រកួតនេះឡើង ដើម្បីលើកមុខស្រុកកំណើត ដែលធ្លាប់តែរស់នៅកម្សត់កម្រ។ សិល្បករល្បីៗច្រើនណាស់ រួមមានអ្នកនាងប៉េងប៉ោង នាយតាក់ស៊ី នាយស្វិត និង តារាជាច្រើនរូបទៀត ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីនោះផងដែរ។ លោក K01 បន្តថាលោកសប្បាយចិត្តដែលឃើញក្មេងៗទាំង៦ក្រុម ដែលសុទ្ធតែក្រុមល្អនៅស្រុកជល់គីរី បានប្រកួតដណ្ដើមពាននឹងគ្នា ដោយក្រុមលេខ១នឹងទទួលបានពានមួយ កីឡាករលេងល្អ ឬ ទាត់ចូលច្រើនជាងគេ នឹងទទួលបានស្បែកជើងមាស១ ហើយកីឡាករក្រុមលេខ២បានមេដាយ និង ក្រុមលេខ៣ទទួលបានបាល់។ ការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី១ មករា ហើយលោក និង ភរិយា ក៏នឹងមកធ្វើប្រគល់ពានអោយដោយផ្ទាល់ផងដែរ។