មកដឹងពីគោលបំណងធំៗ3របស់ លោកតាដំបងដែក ក្រោយធ្វើបុណ្យរាប់បាត្រព្រះសង្ឃ109អង្គទាំងតក់ក្រហល់

0


កាលពីថ្ងៃ១៥ តុលា ឆ្នាំ២០២២ លោកស្រី ហង្ស សុវណ្ណារី ហៅលោកតា ដំបងដែក ដែលជាគ្រូស្នងបារមីមួយរូប បានរៀបចំធ្វើពិធីរាប់បាត្រ១០៩អង្គយ៉ាងតក់ក្រហល់ ដោយគ្រាន់តែនឹកឃើញភ្លាម គឺរៀបចំភ្លាម។ ហេតុផលដ៏ចំបង ដែលលោកតារៀបចំពិធីនេះ គឺស្ថិតក្នុងគោលបំណង៣ ដែលលោកអ្នកដឹងហើយ គឺពិតជាកោតសរសើរ។

លោកតា ដំបងដែកបានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តរៀបចំពិធីរាប់បាត្រនេះ គឺដើម្បីឧទ្ទិសកុសលថ្វាយដល់ខួប១០ឆ្នាំ នៃមរណភាពរបស់អង្គសម្ដេចឪ និង ដើម្បីឧទ្ទិសមគ្គផល ជូនដល់វិញ្ញាណក្ខន្ធក្មេងៗ ដែលលិចទូកស្លាប់ ដែលលោកប្រាប់ថា គឺសែនសង្វេគ។ លោកថា ពិធីនេះ ក៏ដើម្បីសុំសុខសិរីសួស្ដី ជូនដល់បងប្អូនខ្មែរទាំងអស់នៅទូទាំងកម្ពុជា ដើម្បីអោយជៀសផុតសេចក្ដីទុក្ខ និង ដើម្បីកើតមានមរណកាលដូចដែលបានកើតឡើងចំពោះក្មេងៗដែលលិចទូកនោះទៀត ដែលលោកយល់ថា ពិធីរាប់បាត្រនេះ គឺដើម្បីវេរចង្ហាន់ និង គ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីអោយបានដល់ខ្មោច ហើយអោយខ្មោចទាំងឡាយ ផ្ដល់សេចក្ដីសុខដល់មនុស្សទាំងឡាយ។

លោលថា ថវិកាដែលបានចំណាយលើការរៀបចំនេះ គឺអស់ប្រមាណជាង៣០០០ដុល្លារ គឺជាថវិកាផ្ទាល់ខ្លួនរបស់លោកតា ហើយលោកតាក៏ពេញចិត្តនឹងចំណាយផងដែរ ដើម្បីជាគំរូ និង បានសេចក្ដីសុខទាំងអស់គ្នា។ ក្នុងពិធីនោះ ក៏មានញាតិញោមមួយចំនួនចូលមកចាប់មគ្គផល ដែលកាន់តែធ្វើអោយកម្លាំងសិទ្ធាដែលបានរៀបចំឡើង កាន់តែមានភាពអធឹកអធម។ ពិធីនេះ បានធ្វើឡើងនៅបុរីពិភពថ្មីឈូកវ៉ា៣ នៅខាងមុខក្រុមហ៊ុនរបស់លោកតា ដោយព្រះសង្ឃទាំង១០៩អង្គ គឺបាននិមន្តមកពីវត្តជាច្រើននៅភ្នំពេញ៕