កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ អ្នកស្នងរូបលោកតាដំបងដែក គឺលោកស្រី ហង្ស សុវណ្ណារី និង លោកជំទាវ យូ ណាវី ដែលទើបតែចាប់ដៃគ្នាបើកគម្រោងអចលនទ្រព្យទ្រង់ទ្រាយធំ បានរៀបចំពិធីចែកអំណោយយ៉ាងធំដុំ នៅក្បែរជើងភ្នំ នៅជិតសាលាលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង។ នេះជាពិធីចែកទានរហូតដល់ជាង២០០គ្រួសារ ដោយលោកតាដំបងដែក និង ដៃគូ បានចែកជាថវិកា ជាស្នៀងអាហាររួមមានទឹកត្រីទឹកស៊ីអ៊ីវ អង្ករ សារ៉ុង និង សម្ភារៈជាច្រើនទៀត។ នៅក្នុងថ្ងៃនោះ គេឃើញលោកតាដំបងដែក ក៏បានពាំនាំយកបាយប្រអប់ និង កាហ្វេរហូតដល់ជាង១០០០កែវ យកទៅចែកជូនអ្នកទទួលជំនួយទាំងនោះផងដែរ ដោយលោកតាបញ្ជាក់ថា ដើម្បីអោយបងប្អូនដែលរស់នៅក្នុងតំបន់នោះ បានរីករាយ ក្នុងឱកាសបិណ្ឌ១ដែលទើបតែមកដល់។
លោកស្រី ហង្ស សុវណ្ណារី ហៅលោកតាដំបងដែក បានថ្លែងប្រាប់ថា ការពិតថ្ងៃចែកអំណោយជាទ្រង់ទ្រាយធំ គឺលោកស្រី និង លោកជំទាវ យូ ណាវី ដែលជាដៃគូ គម្រោងធ្វើពិធីបើកសម្ពោធគម្រោងដីឡូតិ៍ប្រភេទលម្ហែកាយ ដែលជាដីហុងស៊ុយ និង ផ្ទះលម្ហែកាយប៉ុណ្ណោះ តែដោយសារតែលោកស្រី និង ដៃគូសុទ្ធតែជាអ្នកធ្វើបុណ្យធ្វើទាន ទើបសម្រេចបង្វែរពិធីសែនព្រែនបើកសម្ពោធដីឡូតិ៍នោះ ជាពិធីចែកអំណោយវិញ ស្របពេលដែលលោកស្រី និង ដៃគូក៏យល់ថា បើបានធ្វើបុណ្យទាននៅក្នុងថ្ងៃនោះ ក៏បានរួមចំណែកជួយសម្រាកការលំបាករបស់អ្នកខ្វះខាតបានមួយចំណែក និងចង់អោយអ្នកមកទទួលអំណោយទាំងជាង២០០គ្រួសារ បានដឹងពីការយកចិត្តទុកដាក់ពីសំណាក់ដែលលោកស្រី គឺជាអ្នកវិនិយោគនៅក្នុងគម្រោងនោះចំពោះពួកគាត់ផង។ លោកស្រីថា ដៃទាំង៥ហិកតា ដែលលោកស្រី និង លោកជំទាវ យូ ណាវី បានចាប់ដៃគ្នាបើកជាដីលម្ហែកាយ ហើយចាត់ទុកថាជាដៅហុងស៊ុយនោះ គឺដោយសារតែទីតាំងភ្នំក្ដួច ដែលជាភ្នំនៅជាប់គម្រោង គឺជាភ្នំដែលមានបារមីថែរក្សា ហើយទីតាំងនៅជាប់ជើងភ្នំមួយនេះ មានចំណុចហុងស៊ុយជាច្រើន ក្រោយពីបារមីលោកតាដំបងដែក ចូលមកសណ្ឋិតគឺបានដឹងថា ដីនេះគឺជាដីដង្ហើមរស់ ដែលអ្នកបានក្លាយជាម្ចាស់នឹងទទួលលាភជ័យ ចម្រុងចម្រើន ដែលលោកស្រីយល់ថា ត្រូវតែលក់ចែកជាទ្រព្យអោយអ្នកចង់សង់ផ្ទះលម្ហែកាយ ឬ ចង់ទុកជាទ្រព្យសំណាង។
ម្យ៉ាងគម្រោងនេះ ស្ថិតនៅក្បែរទីប្រជុំជនសាលាលេខ៥ផង ទើបលោកស្រីយល់ថា ទាំងផ្លូវក្នុងផ្លូវក្រៅ គឺគម្រោងមួយនេះ ល្អបំផុតសម្រាប់អ្នកវិនិយោគ។ នៅក្នុងពិធីចែកអំណោយយ៉ាងធំដុំនោះ ក៏មានវត្តមានអភិបាលស្រុក និង តំណាងសហគមន៍មកចូលផងដែរ។ លោកតាដំបងដែកថា សកម្មភាពចែកអំណោយ លោកតា និង ក្រុមការងាររមែងធ្វើឡើងយ៉ាងសកម្មស្ទើរជារៀងរាល់ថ្ងៃុមកហើយ ទើបលោកតាសម្រេចយកពិធីបើកលក់គម្រោងដីលម្ហែកាយបែបហុងស៊ុយ នៅក្បែរភ្នំក្លួច ជាវេទិកាចែកទាន ដើម្បីអោយគ្រួសារដែលខ្វះខាតបានលុយធ្វើបុណ្យ និង បានសម្ភារៈខ្លះៗធ្វើចង្ហាន់ទៅវត្ត។ គម្រោងនេះក៏នៅតែបន្តធ្វើនៅក្នុងគម្រោងនោះផងដែរ ដើម្បីកាន់តែមានឱកាសបានរួមចំណែកជួយសម្រួលការលំបាករបស់ពលរដ្ឋ។