ក្រុមហ៊ុន សេងហាន ជួបជុំបុគ្គលិកប្រគល់រង្វាន់ទ្រង់ទ្រាយធំសរុបជាង20ម៉ឺនដុល្លារ អបអរក្នុងថ្ងៃគម្រប់ខួប4ឆ្នាំ

0


កាលពីថ្ងៃទី២ កញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហានបានរៀបចំកម្មវិធីរាត្រីស្រមោលសរ គំរាប់ខួប 4ឆ្នាំរបស់ក្រុមហ៊ុនយ៉ាងធំដុំ នៅក្នុងភោជនីដ្ឋានទន្លេរបាសាក់2 ដោយមិនមែនចូលរួមតែថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផ្សេងៗតែម្យ៉ាងនោះទេ តែក៏មានការចូលរួមពីតំណាងឆ្នើមៗប្រចាំក្រុមហ៊ុនផងដែរ ។ ក្នុងនោះក៏មានកម្មវិធីសំខាន់ជាច្រើនដូចជា ការតែងតាំងបុគ្គលិកឆ្នើមធ្វើជានាយកប្រចាំតំបន់នីមួយៗ, ពិធីចែករង្វាន់ដល់បុគ្គលិក,ការផ្តល់ប្រាក់ភាគលាភ និង ចែកដីឡូតិ៍ដល់ក្រុមកាងារ។

លោកឧកញ៉ាបានបញ្ជាក់ថា ចលករដែលធ្វើឱ្យលោកបង្កើតកម្មវិធីមួយនេះឡើងគឺដើម្បីលើកទឹកចឹត្តដល់បុគ្គលិកក្នុងឆ្នាំរយះពេល1ឆ្នាំដែលពួកគាត់ខំប្រឹងប្រែងធ្វើការជួយអោយក្រុមហ៊ុនមានការរីកច្រើនមកដល់សព្វថ្ងៃនេះ។ លោកឧកញ៉ាបានបន្ថែមទៀតថា ដីឡូតិ៍ដែលបានចែកជូនដល់បុគ្គលិករបស់ខ្លួនគឺមានទំហំ 5គុណ20 ថិតនៅផ្លូវ41 ដែលមានតម្លៃចាប់ពី 8000$ជាង រហូតដល់9000$ជាងក៏មាន។ទឹកប្រាក់ដែលលោកបានធ្វើការចែករង្វាន់ ចែកប្រាក់លាភ ចែកដីឡូតិ៍បើសរុបជាសាច់ប្រាក់ប្រមាណជាង20មឺនដុល្លាសហរដ្ឋអាមេរិក។

ក្នុងកម្មវីធីខួប4ឆ្នាំរបស់ក្រុមហ៊ុន ក៏មានកាបង្កើតកម្មវិធីសប្បាយជាមួយក្រុមកាងារ បុគ្គលិកដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ហើយក៏មានកម្មវិធីប្រកួតដើរបង្ហាញម៉ូដផងដែរ ដោយបេក្ខជនគឺសុទ្ធសឹងជាបុគ្គលិក និង ក្រុមកាងារ របស់ក្រុមហ៊ុនតែម្ដង ហើយក៏មានវត្តមានតារាសិល្បៈចូលរួមជាកិត្តិយសផងដែរ។ ហើយអ្វីដែលកាន់តែសរសើរបន្ថែមទៀតនោះគឺថា កម្មវិធីនេះរៀបចំយ៉ាងធំដុំ ដោយមានការចូលរួមពីអ្នកធំ អ្នកតូច អ្នកមានមុខមាត់ល្បីៗក្នងសង្គម ប៉ុន្តែយើងក្រឡេចទៅក្នុងកម្មវិធីគឺមិនប្រើគ្រឿងស្រវឹង សូម្បីតែបន្តិច ហើយក៏នៅតែធ្វើអោយកម្មវិធីមួយនេះសប្បាយរីករាយរហូតដល់បញ្ចប់ពិធី។