ពពុះពុលកំពុងតែជន់លិចទីក្រុងឡុំប៊ី

0

អ្នកស្រុកនៃសង្កាត់ Los Puentes ក្នុងទីក្រុង Mosquera នៅជាយក្រុង Bogota របស់ប្រទេសកូឡុំប៊ី កំពុងរស់នៅក្នុងស្ថានភាពពុលខណៈពេលដែលស្រទាប់ពពុះដ៏ធំដែលចេញពីទន្លេដែលមានជាតិពុលបានទៅដល់ទ្វារផ្ទះ និងផ្លូវថ្នល់។
ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បាតុភូត​នេះ ដែល​ទោះបី​មិនមែនជា​រឿងថ្មី​ក៏ដោយ ហើយវា​កើនឡើង​ក្នុង​រដូវវស្សា​។
អាជ្ញាធរ​បរិស្ថាន​បាន​និយាយ​ថា​បរិមាណ​សារធាតុ​សាប៊ូ​ដែល​ត្រូវ​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​ហើយ​ភ្លៀង​ធ្លាក់​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នឹង​បង្កើន​ពពុះ។
ដូច្នេះអ្នកស្រុកត្រូវបានណែនាំឱ្យនៅឆ្ងាយពីពពុះនោះ ដើម្បីជៀសវាងហានិភ័យនៃជំងឺផ្លូវដង្ហើម។