តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង យូពីន ដែលគេស្គាល់ថា គឺជាម្ចាស់ប្រេនម៉ាក យូពីន អគ្គនាយិកាក្រុមហ៊ុន YuPin Brand Co.,Ltd បានបង្កើតអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីអ្នកនាងក៏ចុះទៅដល់ផ្ទះកម្សត់របស់ប្ដីប្រពន្ធជាជនពិការ២នាក់ ហើយបានធ្វើរឿងមួយធ្វើអោយមួយគ្រួសារនោះដល់ថ្នាក់បង្ហូរទឹកភ្នែក។
ស្ថិតក្នុងបន្ទប់ជួលនៅភូមិពឺក ឃុំ ពឺក. ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកស្រី គយ ស្រីលក្ខ័ណ៍ ដែលពិការភ្នែកម្ខាង ហើយពឹងអាស្រ័យតែលើមុខរបរច្រៀងតាមស្តុប បានរៀបរាប់បន្ថែមទាំងទឹកភ្នែកថា បន្ទាប់ពីតែងតែឃើញអ្នកនាង យូពីន ជួយជាហូរហែរដល់អ្នកខ្សត់ខ្សោយ ទើបអ្នកស្រីចិត្តឆាតទៅកាន់អ្នកនាង ដើម្បីសុំអោយអ្នកនាង យូពីន ជួយផ្ដល់ឱកាសអោយខ្លួន។ អ្នកស្រីបានស្នើសុំអ្នកនាង ដើម្បីអោយអ្នកនាងទទួលជាតំណាងផលិតផល ហើយអ្វីអ្នកស្រីរំភើបចិត្ត គឺអ្នកនាង យូពីន បានឆ្លើយតប និង បានដាក់ខ្លួនឆ្លងឆ្លើយជាមួយអ្នកស្រីទាំងដែលដឹងថា អ្នកស្រីពិការ និង ខ្វះខាតខ្លាំង។ អ្នកស្រីកាន់តែរំភើបដល់ហូរទឹកភ្នែក នៅពេលអ្នកនាង យូពីន ចុះមកដល់ផ្ទះអ្នកស្រីផ្ទាល់ ហើយពាំនាំទាំងជំនួយយកមកជូន។ អ្នកស្រីថា ខ្លួន និង ស្វាមី ពិការជាយូរឆ្នាំមកហើយ ហើយក៏ខ្វះខាតណាស់ដែរ ដោយសូម្បីតែផ្ទះក៏គ្មានលទ្ធភាពជួលនោះដែរ ដោយឈ្នួលផ្ទះជារៀងរាល់ខែ គឺបានប្អូនស្រីជាអ្នកបង់អោយ ដោយសារតែអាណិតអ្នកស្រី និង គ្រួសារពេក។
យ៉ាងណាមិញ អ្នកស្រី និង ស្វាមីមិនបានលើកដៃសំុទានអ្នកណាឡើយ គឺប្រឹងតស៊ូលក់នេះលក់នោះ ហើយចុងក្រោយគឺតស៊ូដើរច្រៀងតាមស្តុប បើទោះជាបានត្រឹមតែប្រាក់តិចតួចចែកគ្នា។ ជាមួយនឹងឱកាសទទួលបានការអាណិតអោយក្លាយជាតំណាងផលិតផលយូពីន អ្នកស្រីថា នឹងប្រឹងអោយអស់លទ្ធភាព ដើម្បីរកចំណូលហើយបើទោះជាអ្នកស្រីជាជនពិការ ហើយមិនស្អាត តែអ្នកស្រីជឿថា រំពឹងលើការគាំទ្រដ៏ខ្លាំងរបស់ផលិតផលយូពីន អ្នកគាំទ្រផលិតផលនេះ នឹងងាកមកជួយទិញអ្នកស្រីវិញ ដើម្បីផ្ដល់ឱកាសអោយអ្នកស្រីមានចំណូលបន្ថែមពីលើការច្រៀងតាមស្ដុប ស្របពេលដែលចំណូលក៏ទប់ជីវភាពមិនជាប់។
អ្នកនាង យូពីន ដែលជាម្ចាស់គ្រឿងសម្អាងល្បីឈ្មោះ និង កំពុងជោគជ័យក្នុងការប្រជែងទីផ្សារជាច្រើនមុខផ្នែកគ្រឿងសម្អាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយផ្ទុះការចាប់អារម្មណ៍ថា អ្នកនាងពិតជាបានសម្រេចចិត្តផ្ដល់ឱកាសអោយអ្នកស្រី គយ ស្រីលក្ខណ៍ ក្លាយជាតំណាងផលិតផលដោយមិនខ្វល់ពីប្រើដើមទុនមែន ដើម្បីជួយសម្រួលជីវភាពរបស់អ្នកស្រី និង គ្រួសារ អោយបានបន្តទៅមុខ។ក្រៅពីចែកដើមទុនអោយមានចំណូល អ្នកនាងក៏នឹងជួយប្រកូកប្រកាសអោយអ្នកគាំទ្រងាកទៅទិញផលិតផលយូពីន តាមរយះអ្នកស្រីជាជំនួសផង។ ក្នុងនោះអ្នកនាងក៏នឹងចាត់តំណាងអោយទៅបង្រៀនអ្នកស្រីជាបន្តបន្ទាប់ ហើយសម្រាប់ផលិតផលដែលផ្ដល់អោយលក់ ក៏នឹងដាក់តែមុខទំនិញដែលមានទីផ្សារខ្លាំងៗ ដើម្បីរួមចំណែកជួយដល់អ្នកស្រី។ អ្នកនាងថា អ្នកស្រី ស្រីលក្ខណ៍ ធ្វើអោយអ្នកនាង រំភើបត្រង់ក្រ ត្រង់ពិកា តែប្រឹងតស៊ូ ដោយមិនលើកដៃសុំគេ ហើយអ្នកនាង កាន់តែសរសើរ និង ហូរទឹកភ្នែកទប់មិនជាប់ នៅពេលឃើញគ្រួសារអ្នកស្រីពិបាក និង ពិការទាំងប្ដីទាំងប្រពន្ធ តែអ្នកស្រីនៅតែប្រឹងស្ទុះស្ទារ ហើយហ៊ានសុំផលិតផលអ្នកនាងយកទៅលក់បន្ត ដោយមិនលើកដៃសុំជំនួយ ដែលគ្រាន់តែឃើញហើយគឺអ្នកនាងរំភើបចិត្ត ហើយសម្រេចចុះមកដល់កន្លែងរស់នៅទាំងភ្លៀង។
អ្នកនាង គម្រោងនឹងជួយម៉ូតូកែច្នៃដល់ស្វាមីពិការរបស់អ្នកស្រីមួយគ្រឿងទៀត តែអ្ន្នកនាងនៅចាំមើលពីការប្រឹងប្រែងរបស់អ្នកស្រីមួយរយៈទៀតសិន ហើយបើអ្វីដែលអ្នកនាងមើលឃើញថាអ្នកស្រី និងគ្រួសារពិតជាអាចធ្វើបានតាមអ្វីដែលអ្នកនាងយល់ថា ពិតជាប្រឹងប្រែងមែន គឺកុំថាឡើយម៉ូតូកែច្នៃ គឺសូម្បីតែផ្សេងជាច្រើនករណីទៀត ក៏អ្នកនាងនឹងចេញមុខជួយផងដែរ ដើម្បីលើកទឹកចិត្តដល់គ្រួសារពិកាទាំងពីរនាក់ប្ដីប្រពន្ធមួយគូនេះ។ ទឹកចិត្តដ៏ល្អរបស់ម្ចាស់ប្រេនផលិតផលយូពីនមួយនេះ មានមនុស្សច្រើនណាស់សរសើរ ដោយអ្នកCommet មិនតិចទេ លាន់មាត់ថា អ្នកនាងស្អាត ពូកែ ហើយថែមទាំងចិត្តបុណ្យជាគំរូគួរអោយសរសើរទៀត ក្រៅពីតែងតែចំណាយពេល និង ចែករំលែកប្រាក់ចំណេញជួយដល់សង្គម និង ទុរគតជនរាប់មិនអស់នាពេលកន្លងមក។