ប្រជាជនថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រាប់ពីរឿងរ៉ាវឈឺចាប់ដែលមិនអាចបំភ្លេចបានចាប់តាំងពីរដ្ឋប្រហារមីយ៉ាន់ម៉ា

0

Mae Hong Son ប្រទេសថៃ ៖ ប្រជាជននៅស្រុក Mae Sariang នៅលើជ្រលងតូចចង្អៀតតាមដងទន្លេ Salween ក្នុងខេត្ត Mae Hong Son ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា បានកំពុងចែករំលែករឿងរ៉ាវដ៏រន្ធត់របស់ពួកគេ និងជាលទ្ធផលដែលពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ដែលបានកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ 2021។
ទន្លេតូចមួយឈ្មោះថា Salween ដែលខាន់ចែកស្រុកពីប្រទេសមីយ៉ាន់ម៉ា ហើយមានការប្រយុទ្ធនៅទីនោះ។
វាត្រូវបានគេរាយការណ៍ថាសហគមន៍មូលដ្ឋាននៅតាមបណ្តោយព្រំដែនត្រូវបានរងផលប៉ះពាល់ពីការប្រយុទ្ធគ្នាហើយមានប្រជាជនរាយការណ៍ពីបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំង។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 ស្ត្រីម្នាក់ដែលទទួលរងបញ្ហាសុខភាពផ្លូវចិត្តបានពន្យល់ពីភាពភ័យស្លន់ស្លោដែលនាងបានជួបប្រទះក្នុងអំឡុងពេលស្នាក់នៅព្រំដែនថៃ-មីយ៉ាន់ម៉ា។
“ចាប់តាំងពីមានការរំខានបានកើតឡើងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ខ្ញុំមានអារម្មណ៍ថាដូចជារស់នៅក្នុងស្ថានភាពមិនប្រក្រតី។ ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ភ្នែក​ខ្ញុំ​បើក​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ពេល​ដើរ​លេង​ក្នុង​ភូមិ ឬ​ក៏​ដេក​ផ្ទះ​ខ្លួនឯង។ លើកមុនពេលដែលខ្ញុំបានឮសំឡេងគ្រាប់បែក សមាជិកគ្រួសាររបស់ខ្ញុំទាំងអស់ និងខ្ញុំត្រូវទៅជ្រកនៅលេណដ្ឋានក្រោមដី។”
អ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញទ្រព្យសម្បត្តិ និងផ្ទះរបស់ពួកគេត្រូវគ្រាប់កាំភ្លើង ហើយអ្នកខ្លះបានទម្លាប់ចំណាយពេលពេញមួយថ្ងៃនៅក្នុងជម្រកក្រោមដី នៅពេលណាដែលពួកគេឮសំឡេងប្រយុទ្ធគ្នា។
“ពេលនោះខ្ញុំលាក់ខ្លួនក្នុងព្រៃ រង់ចាំការឱ្យចប់ការប្រយុទ្ធ។ លុះត្រឡប់មកផ្ទះវិញ ឃើញជញ្ជាំងផ្ទះខ្ញុំត្រូវគ្រាប់កាំភ្លើង ខ្ញុំសំណាងណាស់ដែលចេញពីហេតុការណ៍នោះ។ បើគ្រាប់កាំភ្លើងត្រូវបាញ់ទៅធុងសាំង ដែលខ្ញុំ​ដាក់​នៅ​ជាប់​ទ្វារ​ផ្ទះ​ខ្ញុំវា​នឹង​ត្រូវ​ឆេះ​អស់​ហើយ។” សម្តីប្រជាជនម្នាក់នៅភូមិ​ Tha Ta Fung។
អ្នកភូមិខ្លះដែលកាន់សាសនាគ្រឹស្ត គេអាចរកភាពស្ងប់ស្ងាត់ និងសន្តិភាពនៅក្នុងព្រះវិហារ ដោយគេចចេញពីការពិត និងភាពមិនច្បាស់លាស់ដែលពួកគេនៅ។
ស្ត្រីវ័យចំណាស់ម្នាក់ដែលជាទីប្រឹក្សាព្រះវិហារបាននិយាយថា “ដោយសារតែយើងដឹងថាព្រះនឹងជួយយើងយ៉ាងពិតប្រាកដ។ យើងជឿលើព្រះគម្ពីរ។ ដូច្នេះហើយយើងបង្កើតការទុកចិត្តនិងទំនុកចិត្តនៅក្នុងចិត្តរបស់យើង។ នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច យើងអធិស្ឋាន និងអានព្រះគម្ពីរដើម្បីធ្វើឱ្យចិត្តរបស់យើងស្ងប់”។