លោកស្រី រៃ សុភា បន្តអំពាវនាវសុំអោយជួយស្រ្តីម្នាក់កំពុងមានជម្ងឺរាំរ៉ៃប្រចាំកាយ

0

កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ លោកស្រី រៃ សុភា ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea skincare បានបង្ហោះបង្ហាញពីការអាណិតអាសូរ ដល់ស្រ្តីដែលមានជម្ងឺរ៉ាំរ៉ៃម្នាក់គួរអោយចាប់អារម្មណ៍។ លោកស្រីបានសរសេរបង្ហោះថា នាងខ្ញុំបានជួយថវិការគាត់ចំនួន២០០ដុល្លា តាមរយៈក្រុមកាងារចៅសង្កាត់ដោយសារគាត់មានជម្ងឺធ្ងន់ធ្ងយូមកហើយ។

យោងតាមការបង្ហោះរបស់លោកស្រី គឺស្រ្តីដែលមានជម្ងឺរ៉ាំរ៉ៃនោះមានឈ្មោះថា មុី និមល អាយុ៦០ឆ្នាំ ដោយគាត់មានជម្ងឺវង្វេងវង្វន់ និង ហើមដៃ ហើមយើងជាយូមកហើយ ហើយកំពុងខ្វះខាត់លទ្ធភាពក្នុងការព្យាបាល។ លោកស្រីបានសរសេរអំពាវនាវថា«សូមជួយដល់អ្នកមីងផងព្រោះគាត់កំពុង់ខ្វះខាត់ធ្ងន់ធ្ងរ»។ ជាមួយនឹងការបរិច្ចាកថវិការផ្ទាល់ខ្លួន អមដោយសារអំពាវនាវនេះ គេឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនចែកចាយ និងបញ្ចេញយោបលជាច្រើនថា លោកស្រីពិតជាមានទឹកចិត្តស្របពេលដែលលោកស្រីត្រូវបានគេដឹងថា មិនមែនទើបតែបរិច្ចាកថវិការជួយដល់ស្រ្តីដែលមានជម្ងឺរូននេះជាលើកទីមួយនោះទេ។ ព្រោះពេលកន្លងមកគេឃើញលោកស្រី បានទាំងចុះយកថវិការ និង ជំនួយផ្ទាល់ខ្លួនទៅជួយដល់ផ្ទះផងដែរដើម្បីលើកទឹកចិត្តអោស្រ្តីដែលលោកស្រីបានអំពាវនាវរូបនេះកាន់តែមានកំលាំងចិត្ត។

លោកស្រីបានបញ្ជាក់ថា ខ្លួនបានជួយបែបនេះតាមការអំពាវនាវរបស់សង្កាត់ និង ក្រុមកាងារ ក្រសួងកាងារបែបនេះជាច្រើនលើកមកហើយ ដោយមិនមែនទើបតែជួយនឹង អំពាវនាវអោយមានការជួយដល់ស្រ្តីដែលមានជម្ងឺរូបនេះនោះឡើយ។