បួនឆ្នាំបន្ទាប់ពីការបញ្ចប់គម្រោងសាងសង់ “ទំនប់វារីអគ្គិសនីសេសានក្រោម២” ដែលបានសម្ពោធកាលពីឆ្នាំ 2018 នោះមក ទំនប់វារីអគ្គិសនីមួយនេះ បានក្លាយជាប្រធានបទក្តៅ សម្រាប់សហគមន៍ជនជាតិដើមភាគតិចជាច្រើន។ ពួកគេបានត្អូញត្អែរចំពោះការពិតដែលថាទំនប់វារីអគ្គិសនីបានធ្វើឱ្យសហគមន៍របស់ពួកគេខាតបង់ ហើយពួកគេបានសម្តែងការមិនពេញចិត្តចំពោះសំណងដែលពួកគេបានទទួលជំនួសឱ្យការរងទុក្ខវេទនារបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានកសាងសហគមន៍ថ្មី និងប្រសើរជាងមុន ជាមួយសាលារៀន និងមន្ទីរពេទ្យ ដោយពន្យល់ថា ស្ថានភាពដែលសហគមន៍មូលដ្ឋានទទួលបាននៅពេលនេះ គឺប្រសើរជាងអ្វីដែលពួកគេធ្លាប់មានពីមុនការសាងសង់ទំនប់វារីអគ្គិសនី។ យ៉ាងណាក៏ដោយ សហគមន៍មូលដ្ឋាននូវតែជំទាស់នឹងរឿងនេះ។ នាងឡាយ ម៉ៃ ដែលជាស្ត្រីដើមកំណើតជនជាតិភាគតិចបាននិយាយថា នាងមិនសប្បាយចិត្តនឹងសំណងដែលបានផ្តល់ជូននោះទេ ដោយបន្ថែមថានាងចង់ស្នាក់នៅក្នុងភូមិដែលលិចទឹក ជាកន្លែងដែលនាងងាយស្រួលរកអាហារ។ លោក ឯម សុវណ្ណារ៉ា ដែលជាអ្នកវិភាគនយោបាយបានអះអាងថា រដ្ឋាភិបាលមិនមានយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋាននោះទេ។