ទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើនិង រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍

0

ក្នុងគោលបំណងដើម្បីសង្គ្រោះបរិស្ថានប្រជាពលរដ្ឋនៅភូមិតាបស ក្នុងខេត្តព្រះវិហារបានងាកមករកទេសចរណ៍ធម្មជាតិ ដើម្បីរកចំណូលជំនួសវិញ ដោយសារអ្នកភូមិភាគច្រើនពឹងផ្អែកខ្លាំងលើការកាប់ឈើ។ លោក Ben Davis ស្ថាបនិកនៃគម្រោងទេសចរណ៍ធម្មជាតិ BeTreed បាននិយាយថា BeTreed គឺជាតំបន់ទេសចរណ៍ធម្មជាតិ ហើយវាត្រូវបានដំណើរការ និងថែរក្សាដោយអ្នកស្រលាញ់​ បរិស្ថាន និងសហគមន៍មូលដ្ឋាន។ វាជាការអភិរក្សសត្វព្រៃ និងព្រៃឈើ។ លោក Davis ដឹកនាំអ្នករស់នៅក្នុងភូមិការពារព្រៃឈើ និងសត្វព្រៃដែលនៅជុំវិញនោះ ព្រោះថាតំបន់នេះឥឡូវត្រូវបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកទេសចរក្នុងស្រុក និងអន្តរជាតិមកផ្សងព្រេង ដែលនៅជុំវិញទីនេះមានព្រៃ និងភ្នំដ៏ស្រស់ស្អាត។ សកម្មភាពនេះ​ក៏បាន​ផ្តល់​នូវ​របរ​មួយ​ដែល​អ្នក​ភូមិ​អាច​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ហើយ​បញ្ឈប់​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ និង​បរបាញ់​សត្វក្នុងការរក​ប្រាក់​ចំណូល។