ឥណទានសហគមន៍ព្រៃឈើនៅកម្ពុជា ដោយ RECOFTC

0

មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើប្រចាំតំបន់អាស៊ី និងប៉ាស៊ីភិច(RECOFTC) ដែលប្រតិបត្តិការនៅក្នុងខេត្តចំនួនបួន គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង បានចាប់ផ្តើមគម្រោងភាពជាដៃគូក្នុងវិស័យព្រៃឈើ និងនេសាទ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុ​យ​អែ​ត (SIDA) ក្រោមចំណងជើងថា “ឥណទានសហគមន៍ព្រៃឈើ” គម្រោងថ្មីនេះមានគោលបំណងគាំទ្រដល់សហគមន៍ព្រៃឈើ ដើម្បីធានាការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ហើយផ្តល់ប្រាក់កម្ចីដោយមានការប្រាក់ដល់ប្រជាពលរដ្ឋដើម្បីប្រើប្រាស់ក្នុងសកម្មភាពកសិកម្ម ដូចជាការទិញជី និងការផ្តល់ចំណីដល់មាន់ និងទាដោយការប្រាក់ទាប ដោយមិនតម្រូវឱ្យបញ្ចាំទ្រព្យសម្បត្តិរបស់ពួកគេ ហើយប្រហែលមួយភាគបួននៃប្រាក់ចំនេញទាំងនោះត្រូវបានបែងចែកសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារព្រៃឈើសហគមន៍។