ផាយ៉ាវ/ប្រទេសថៃ – វត្ត Tham Thepnimit ក្នុងស្រុក Dok Khatai ខេត្ត Phayao ត្រូវបានគេស្គាល់ថាជាគោលដៅទស្សនាសត្វក្ងោកព្រៃរបស់ប្រទេសថៃ ដែលក្នុងទីធ្លាមានសត្វក្ងោកជាងមួយរយក្បាលមកស្វែងរកអាហារនៅទីនេះ។
ព្រះអង្គ Sriprai Khema Bhirato ដែលជាព្រះចៅអធិការនៃវត្ត Tham Thepnimit បាននិយាយថា ក្ងោកជាសត្វស្លាបក្នុងស្រុក ដែលអាចឃើញមាននៅពាសពេញខេត្ត។
កាលពីមុន សត្វក្ងោកទាំងនេះធ្លាប់ដើរពាសពេញឃុំ ដើម្បីស្វែងរកចំណី ហើយជួនកាលបង្កឲ្យមានការខូចខាតដល់កសិផលរបស់អ្នកស្រុក។
បន្ទាប់មក គាត់ក៏ បាន គិត ថា ក្ងោក អាច នឹង គ្មាន គ្រោះថ្នាក់ ប្រសិនបើ មានគេផ្តល់ចំណីអោយពួកវា ហើយគាត់ក៏ ចាប់ផ្តើម ផ្តល់ ចំណីឲ្យពួកវា ។ ដូច្នេះ ហើយបានជាវត្តជាទីតាំងសម្រាប់សត្វក្ងោកមករកចំណី។
លោក Somban Panjuree ជាអ្នករស់នៅ ឃុំ Huai Lan បាន បង្ហើប ឱ្យ ដឹង ថា ជម្លោះ រវាង អ្នក ស្រុក និង សត្វ ក្ងោក បាន រសាត់ បាត់ ទៅ ហើយ បន្ទាប់ ពី អាចារ្យ ចាប់ ផ្ដើម មើល ថែ ពួក វា។ ហើយសត្វក្ងោកក៏នាំឱ្យទេសចរណ៍រីកចម្រើន ដូច្នេះអ្នកស្រុកក៏ចាប់ផ្តើមអភិរក្សពួកវា។
យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Phayao សត្វក្ងោកថៃ ឬ សត្វក្ងោកបៃតង ដែលស្ថិតនៅក្រោមច្បាប់អភិរក្សសត្វព្រៃរបស់ថៃ និងអន្តរជាតិ ត្រូវបានរកឃើញយ៉ាងសន្ធឹកសន្ធាប់នៅក្នុងខេត្ត Phayao ដែលមានយ៉ាងហោចណាស់ 4,000 ក្បាល រស់នៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត Sriprai Khema Bhirato នៃវត្ត Tham Thepnimit បានចង្អុលបង្ហាញថា លំហូរនៃអ្នកទេសចរបានសម្រាលបន្ទុកលើស្មារបស់គាត់ ដោយសារពេលខ្លះគាត់ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្គត់ផ្គង់ចំណីសត្វក្ងោក។
លោក ក៏ បាន សង្កត់ ធ្ងន់ ថា ពួកគេខិតខំ ភ្ញាស់ សត្វក្ងោក និង ពង នៅក្នុង ព្រៃ ដើម្បីអភិរក្ស មិនមែនរក ប្រាក់ ចំណូល។