កសិករខ្មែរប្រកាន់យកវិធីដ៏ប៉ិនប្រសប់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

0

អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តព្រះវិហារនាឯប្រទេសកម្ពុជា តាមរយៈការចែកចាយកូនស្វាយចន្ទីជាង 60,000 ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាមបង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ អ្នកការពារព្រៃឈើបាននិយាយថា កម្មវិធីនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរព្រោះវានឹងរារាំងការកាប់បំផ្លាញព្រៃឈើ។ លោក​បញ្ជាក់ថា​ បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ រឹតបណ្តឹងច្បាប់ និង​បង្កើន​ប្រាក់​ចំណូល​ដល់កសិករ។ ទោះជាយ៉ាងណាក្តីនាយកអង្គការ​ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែងដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួននៅតែងាកទៅរកការកាប់ដើមឈើដោយបំពានច្បាប់។